ទីបំផុត សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យវាយរបងដែលសង់លយចូលឆ្នេរអូរឈើ ទាលចោលហើយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុធ្វើការសម្របសម្រួលវាយ និងធ្វើការរុះរើរបង ដែលសង់លយចូលឆ្នេរអូរឈើទាលចេញ នេះបើយោងតាមការចេញផ្សាយរបស់កម្ពុជាថ្មី។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ពីល្ងាចម៉ិញ យើងបានទទួលប្រសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យរដ្ឋបាលខេត្តព្រះសីហនុធ្វើការសម្របសម្រួល និងជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិករ លើដីដែលមានប័ណ្ណកម្មសិទ្ធិនៅឆ្នេរអូឈើទាល ឱ្យធ្វើការរុះរើកែលម្អរបងនៅប៉ែកខាងសមុទ្រមួយចេញ»។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តបានធ្វើការកាយ និងរុះរបងនៅប៉ែកខាងសមុទ្រចេញមួយអន្លើសិនដោយឡែកចំពោះការសម្របសម្រួលយ៉ាងណាបន្តទៀត រង់ចាំនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង