មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីទីក្រុង សេអ៊ូល ក្រោយមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ស្របពេលដែលប្រធានាធិបតីទៅប្រជុំនៅប្រទេសស្វីស

មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញជាបន្ទាន់ បន្ទាប់ ពីអគ្គីភ័យបានឆាបឆេះនៅក្នុងទីប្រជុំជនដ៏ស្ងប់ស្ងាត់មួយក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង។

ផ្ទះប្រហែល ៦០ ត្រូវបានគេរាយការណ៍ថា ត្រូវបានបំផ្លាញនៅក្នុងភ្លើងកាលពីព្រឹកថ្ងៃសុក្រនេះ នៅក្នុងភូមិ Guryong។ ទោះជាយ៉ាងនេះក្តី នៅមិនទាន់ មាន របាយការណ៍ ពី ការ ស្លាប់ ឬ របួស នៅឡើយនោះ ទេ។

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឲ្យដឹងថា ទីតាំងឆេះនេះជាតំបន់អនាធិបតេយ្យដែលនៅសល់ចុងក្រោយរបស់រដ្ឋធានី។

ក្នុងឧបទ្ទវហេតុនេះ គេឃើញមានក្រុម ពន្លត់ អគ្គិភ័យ ប្រមាណជាង ៩០០ នាក់ និង ឧទ្ធម្ភាគចក្រ ជា ច្រើន គ្រឿង ដោយប្រើពេលវេលាប្រមាណ ៥ ម៉ោង ដើម្បី ពន្លត់ ភ្លើង។

អ្នកស្រុកអាយុ ៧២ ឆ្នាំ ម្នាក់បានប្រាប់រ៉យទ័រថា “ភ្លាមៗបន្ទាប់ពីខ្ញុំបើកទ្វារខ្ញុំបានឃើញបង្គោលភ្លើងឆេះពីម្ខាង” ។ “វា មើល ទៅ ធ្ងន់ធ្ងរ ណាស់ ហើយ ខ្ញុំ មិន គួរ រត់ គេច តែ ម្នាក់ ឯង ទេ ដូច្នេះ ខ្ញុំ បាន គោះ ទ្វារ ហើយ ស្រែក ថា ភ្លើងឆេះៗ! ហើយ ភ្លាមៗមនុស្ស ម្នាបានចេញ មក នប្រកាសអាសន្នគ្រប់ៗគ្នា។

ប្រធានាធិបតី Yoon Suk-yeol បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីកាត់បន្ថយការខូចខាត និងប្រមូលអ្នកពន្លត់អគ្គីភ័យ និងឧបករណ៍ដែលមានទាំងអស់ ធ្វើការពន្លត់ ដើម្បីគ្រប់គ្រងស្ថានការណ៍ នេះបើយោងតាមអ្នកនាំពាក្យរបស់លោក។

គួរបញ្ជាក់ផងដែរថាៈ លោក Yoon បច្ចុប្បន្នកំពុងនៅប្រទេសស្វីសសម្រាប់កិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ។

មូលហេតុពិតប្រាកដនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែតំបន់នេះក៏ងាយនឹងកើតមានអគ្គិភ័យ និងទឹកជំនន់ផងដែរ ដោយផ្ទះជាច្រើនខ្នងបានសាងសង់ឡើងដោយប្រើក្រដាសកាតុងធ្វើកេស និងឈើ។ យោងតាមកាសែត Korea Times បានឲ្យដឹងថា ភូមិ Guryong បានទទួលរងនូវអគ្គីភ័យយ៉ាងហោចណាស់ ១៦ លើក ចាប់តាំងពីឆ្នាំ២០០៩ មក៕ ប្រភព BBC

អត្ថបទដែលជាប់ទាក់ទង