ដឹងការពិតហើយក្រោយសមត្ថកិច្ចចុះបង្រ្កាបហាង Mode Store បិទសំណុំរឿងបញ្ជូនទៅតុលាការ!

ភ្នំពេញៈ យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យ លោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ ៣២/២១ របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Store បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ចែ សុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ និងសហការចូលរួមដោយលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ប្រធានក្រុមប្រតិបត្តិការទី៧ ដែលមានសមាសភាពចូលរួមពីលោកអភិបាលខណ្ឌរង, ចៅសង្កាត់ ,មន្ត្រី ក.ប.ប ,ប្រធានភូមិ ,នាយប៉ុស្ដិ៍ ,ប្រធានប៉ុស្ដិ៍ បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងហាង Mode Store ស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនសង្ស័យមិនមានប្រភពមាននិងច្បាប់ត្រឹមត្រូវ។

ក្នុងប្រតិបត្តិការនោះលោកស្រី ខេង ពិទូពុធធីតា បានឆ្លើយប្រាប់សម្ថកិច្ចថា ខ្លួនជាអាជីវករលក់ផលិតផលតាមអនឡាយ និងជាម្ចាស់ហាងឈ្មោះ Mode Store បានបើកតាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នមានផលិតផលជាច្រើនមុខដូចជា៖ នាឡិកា កាបូប វ៉ែនតា សម្លៀកបំពាក់ ដោយបានអះអាងថាផលិតទំាងនេះ ខ្លួនបាននាំចូលពីអាមេរិក បារាំង អង់គ្លេស អូស្រ្តាលី អាឡឺម៉ង អ៊ីតាលី ហើយផលិតផលដែលខ្លួនដាក់លក់ក្នុងហាងទាំងមូលលោកស្រីបានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលបានតែ ២ មុខប៉ុណ្ណោះ គឺផលិតផលម៉ាក Mosbeau និងផលិតផលម៉ាក Loreal ដោយឡែកផលិតផលក្រៅពីនោះគឺលោកស្រីមិនមានសុំច្បាប់អនុញ្ញាតទេ។

យោងតាមរបាយការណ៍សំយោគបានឲ្យដឹងទៀតថា ក្រោយចុះត្រួតពិនិត្យឆែកឆេររួច សមត្ថកិច្ចបានរកឃើញផលិតផលចំនួន ១២១ ម៉ាក ចែកចេញជា ៦ មុខរួមមានៈ
-ផលិតផលកាបូបចំនួន ២១៥ កាបូប
-ផលិតផលវេនតាចំនួន ១៨៧ ដើម
-ផលិតផលគ្រឿងសម្អាង ១,២៥០ ដប/កំប៉ុង
-ទឹកអប់ចំនួន ៦៩៦ ដប
-នាឡិកាចំនួន ៦៧៦ គ្រឿង
-ផលិតផលសម្លៀកបំពាក់ចំនួន ១៣៦ គូ/កំផ្លេ
សរុបផលិតផលទាំងអស់ ៦ មុខ មានចំនួន ៣,១៦០ មុខ។

សូមជម្រាបជូនថាៈ បើយោងតាមរបាយការណ៍សំយោងរបស់សមត្ថកិច្ចបានរកឃើញថា ហាង Mode Store ដែលមានលោកស្រី ខេង ពិទូពុធធីតា និងឈ្មោះ ហ្សារ៉ន អ៊ុលវី ជាប់ពាក់ព័ន្ធករណីនាំចូល រក្សាទុក លក់ទំនិញដែលមានម៉ាកក្លែងបន្លំ និងផលិតផលផ្សេងទៀតក្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ណធានា និងមិនសុច្ចរិតនឹងទំនិញ ដោយសមត្ថកិច្ចបានចាត់ទុកអំពើនេះជាៈ
-ក្លែងបន្លំពាណិជ្ជសញ្ញា ឬពាណិជ្ជនាម។
-នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយមានចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំឬមានចេតនាផ្ដល់សេវា ។
-អំពើមិនសុច្ចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់។
-អំពើដែលទាក់ទងនឹងការអនុវត្តមិនសុច្ចរិតនឹងទំនិញ។
-ការក្លែងបន្លំ ឬការប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយ ឬវិធីណាមួយក៏ដោយលើផលិតផលទំនិញនិងសេវាចំពោះ អត្តសញ្ញាណ, ប្រភព, ប្រភេទ, គុណភាពខាងរូបធាតុ ឬខាងទ្រង់ទ្រាយរាងកាយ ធាតុផ្សំបរិមាណជាដើម ដោយសមត្ថកិច្ចធ្វើការចោទប្រកាន់តាមមាត្រា ៦៤. ៦៦.៦៧ ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួដប្រជែងមិនស្មោះត្រង់, មាត្រា ៤១.៤៤ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, មាត្រា៦៣ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល និងសេវា,មាត្រា ៥៣២ .៥៣៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងរបាយការណ៍ដដែលបានបានឲ្យដឹងទៀតថា លោកស្រី ខេង ពិទូពុធធីតា មានចេតនាធ្វើឲ្យបាត់វត្ថុតាង ព្រោះបច្ចុប្បន្នលោកស្រីនៅតែបន្តឡាយលក់វត្ថុតាង ដែលសមត្ថកិ្ចចបានត្រួតពិនិត្យរួច កត់ត្រា និងបញ្ជូនទៅតុលាការរួច ខណៈដែលមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការ អនុញ្ញាតឲ្យលក់វត្ថុតាងទាំងអស់នោះឡើយ។

ទោះយ៉ាងណាសូមហាជនមានការប្រុងប្រយ័ត្នចំពោះការទិញផលិតផលពីហាង ម៉ូដ ស្ទ័រ មានចំនួន ១២១ ម៉ាក ពីព្រោះផលិតផលទាំងនោះជាវត្ថុតាងរបស់សមត្ថកិច្ច ដែលបានកត់ត្រាក្នុងកំណត់ហេតុបញ្ចូនសំណុំរឿងទៅតុលាការដើម្បីរងចាំការវិនិច្ឆ័យ ជៀសវាងប្រជាពលរដ្ឋទទួលផលចោរកម្ម និងអំពើធ្វើឲ្យខូចខាត ឬបាត់វត្ថុតាងរបស់សមត្ថកិច្ចដែលជាហេតុនាំទុក្ខដល់ខ្លួន។

មហាជន ក៏ដូចជាម្ចាស់អាជីវករជាច្រើន គាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចបានចុះទុបស្កាត់ការចែកចាយនាំចូលចំពោះអ្នករកស៊ីមិនសុច្ចរិតនាំឲ្យបង្កភាពវឹកវរប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសង្គមជាតិទាំងមូល ក៏ដូចជាប្រជាពលរដ្ឋអ្នកទិញយកទៅប្រើប្រាស់ខាតបង់មាសប្រាក់ ពេលវេលា ទិញយកប្រើមិនបានផលិតផលពិត គ្មានគុណភាព និងសុវត្ថិភាពទៅវិញ ជាពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដោយគ្រាន់តែចុះបញ្ជីក្លែងបន្លំភ្នែកសមត្ថកិច្ចប្រកាសពន្ធមិនត្រឹមត្រូវ ខណៈផលិតផលទាំងអស់នោះគឺសុទ្ធតែជាផលិតផលក្លែងក្លាយ។

ទង្វើរបស់ម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ដែលជាម្ចាស់ហាងម៉ូដ ស្ទ័រ ធ្វើឲ្យខូចតម្លៃកិត្តិយសចំពោះអាជីវករអ្នករកស៊ីនាំចូលស្របច្បាប់ ដែលនាំឲ្យអតិថិជនបាត់បង់ជំនឿចិត្តដល់អ្នករកស៊ីត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង