លោក សួន សេរីរដ្ឋា៖ ប្រជាពលរដ្ឋកម្ពុជា គឺជាអ្នកសម្រេចជ្រើសរើសមេដឹកនាំដោយខ្លួនឯង ដើម្បីដឹកនាំប្រទេសជាតិនិងមាតុភូមិ ពោលគឺឥតត្រូវការឲ្យអាមេរិក ឬមហាអំណាចណាមួយមកសម្រេចសិទ្ធិនេះជំនួសប្រជាពលរដ្ឋកម្ពុជាឡើយ!

លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាស្ថាបនិកអង្គការវេទិកាសន្តិភាពកម្ពុជាបានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា គឺជាអ្នកសម្រេចជ្រើសរើសមេដឹកនាំដោយខ្លួនឯង ដើម្បីដឹកនាំប្រទេសជាតិនិងមាតុភូមិ ! ពោលគឺ ឥតត្រូវការឲ្យ អាមេរិក ឬមហាអំណាចណាមួយមកសម្រេចសិទ្ធិនេះជំនួសប្រជាពលរដ្ឋកម្ពុជាឡើយ !

រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺកើតចេញពីឆន្ទៈជ្រើសរើសដោយឯកឆ័ន្ទ ១០០% ពីសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ! ដូចនេះជនបរទេសនិយមណាម្នាក់ ឬប្រទេសណាមួយដែលមើលងាយប្រមុខដឹកនាំរបស់ប្រទេសកម្ពុជា តាមរយៈការធ្វើច្បាប់អ្វីមួយរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំកម្ពុជានោះ វាគឺជាការមើលងាយនិងប្រមាថនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរមួយប្រទេស ។ ប្រជាពលរដ្ឋកម្ពុជា ត្រូវការរស់ក្នុងសន្តិភាពដែលគ្មានសង្គ្រាម គ្មានការបំបែកទឹកដី ត្រូវការការកសាងអភិវឌ្ឍន៍ប្រទេស និងកសាងភាពជាដៃគូរជាមួយបណ្តាប្រទេសជាមិត្តលើពិភពលោកដោយឯករាជ្យនិងអព្យាក្រិតគោរពគោលការណ៍មិនចូលបក្សសម្ព័ន្ធ ! ដូចនេះកម្ពុជា គ្មានអ្វីត្រូវលុតជង្គង់សុំបរទេសដើម្បីរស់ ឬសុំច្រមុះបរទេសដកដង្ហើមឡើយ…!

សហរដ្ឋអាមេរិក មិនអាចតែផលប្រយោជន៍សង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយរបស់ខ្លួន បែជាចង់មកបំផ្លាញសន្តិភាពនិងស្ថេរភាពនយោបាយរបស់កម្ពុជា ដែលមេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្តូរគ្រប់យ៉ាងយកមកជូនប្រជាពលរដ្ឋកម្ពុជាដោយលំបាកនោះទេ! សន្តិសុខពិភពលោក ឬសន្តិសុខសាកលរបស់ពិភពលោក អាចនឹងត្រូវបានបំផ្លាញ ដោយសារសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយគ្នា ហើយមិនគិតពីសន្តិភាពរបស់ប្រទេសតូចតាច ដែលខុតខំងើបឡើងវិញដោយខ្លួនឯងយ៉ាងលំបាក ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ។

ដូចនេះហើយ យើងជាប្រជាពលតដ្ឋខ្មែរ ត្រូវរួមគ្នាការពារសន្តិភាពនិងស្ថេរភាពនយោបាយរបស់ប្រទេសយើង ! រួមគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែមួយ ដែលមិនអនុញ្ញាតឲ្យប្រទេសយើងក្រឡាប់ចក្រ វិលទៅធ្លាក់ក្នុងរណ្តៅប្រវត្តិសាស្ត្រដ៏អាក្រក់ដូចកាលពីអតីតៈកាលឲ្យសោះ!

គួរបញ្ជាក់ផងដែរថា លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាស្ថាបនិកអង្គការវេទិកាសន្តិភាពកម្ពុជា តែងតែថ្លែងសារនយោបាយ និងចែករំលែកនូវទស្សនទានល្អៗ ដើម្បីឲ្យមហាជនទូទៅយល់ជ្រាបកាន់តែច្បាស់អំពីតម្លៃនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង