សមត្ថកិច្ចចុះបង្ក្រាបហាង Mode Store ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយជាច្រើន…!
ភ្នំពេញៈ ក្រោយទទួលបានពាក្យបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលបានទិញផលិតផលនៅហាង Mode Store ប៉ះចំផលិតផលក្លែងក្លាយ សមត្ថកិច្ចនៃគណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ហៅកាត់ថា «គ.ប.ផ.ក» កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចុះបង្ក្រាបហាង Mode Store សមត្ថកិច្ចបានបិទឃ្លុំបេនូវផលិតផលក្លែងក្លាយជាច្រើនទុកនៅនិងកន្លែងរងចាំបន្តនីតិវិធី។ហាង Mode Store មានទីតាំងស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលមានម្ចាស់ហាង គឺ លោកស្រី ខេង ពិទូពុធធីតា ។
តាមប្រភពព័ត៌មានពីដើមបណ្ដឹង ដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអោយដឹងថា ប្រតិបត្តិការនេះ គឺ ដឹកនាំដោយព្រះរាជអាជ្ញារង ចែ សុង និងសមត្ថកិច្ចនៃណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានការចូលរួមពី មន្ត្រី ក.ប.ប ,អភិបាលរងខណ្ឌ មេប៉ុស្ដិ៍ ចៅសង្កាត់ និងមន្រីចម្រុះជាច្រើនទៀត ។
ដើមបណ្ដឹងបានឲ្យដឹង ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញនូវផលិតផលក្លែងក្លាយ និងផលិតផលក្លែងម៉ាកជាច្រើនចំនួន ១២១មុខ ចំណែកម្ចាស់ទីតាំងសមត្ថកិច្ចនាំទៅកាន់ស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។ ក្នុងសំណុំរឿងនេះសមត្ថកិច្ចបានកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ខណៈម្ចាស់ហាងត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញសិន។
ប្រជាពលរដ្ឋ សង្ឃឹមថា ឣាជ្ញាធរមានសមត្ថកិច្ច នឹងឣនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ដើម្បីទុកជាគំរូសម្រាប់ឣ្នករកស៊ីផ្សេងទៀត កុំឣោយយកតម្រាប់តាម ដែលនាំឲ្យខូចដល់ឣាជីវករឣ្នករកស៊ីត្រឹមត្រូវសុចរិតនិងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕