លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ សហការទប់ស្កាត់ប្រជាពលរដ្ឋលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន ៥៨ នាក់!

បាត់ដំបងៈ នៅព្រឹកថ្ងៃសៅរ៍ ៣ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ វេលា ម៉ោង០៤ និង០០នាទី ទៀបភ្លឺ អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៩ បានដឹកនាំកម្លាំង សហការជាមួយ កងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នា បានធ្វើការបង្រ្កាប​ទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេ​ស​ថៃខុសច្បាប់បានចំនួន ៥៨ នាក់ ក្នុងនោះ​មានស្រី្តចំនួន ៣៦ នាក់ និងកុមារចំនួន ០៥ ​នាក់​ ផងដែរ។

បច្ចុប្បន្ននេះសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការ​សាកសួរស្រាវជ្រាវដើម្បីស្វែងរកប្រភពមេខ្យ​ល់​ដែលដឹកនាំពួកគាត់លបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ដើម្បីអនុវត្តតាមច្បាប់បន្តទៀត៕ ដោយ គង់ សឿន ០២១

 

អត្ថបទដែលជាប់ទាក់ទង