ក្រសួងសុខាភិបាលចុះបង្រ្កាបទីតាំងលក់ឱសថគ្មានបញ្ជីការឈ្មោះ គ្រាប់ម្សៅយិនស៊ិន ចំនួន ៤០០ កំប៉ុង!

(ភ្នំពេញ)៖កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ នឹងឆែកឆេរទីតាំងលក់ឱសថគ្រាប់ម្សៅយិនស៊ិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខៈ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខៈ២៣១៣ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ទីតាំងដែលលក់ឱសងគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ីជាករណីសង្ស័យលួចលក់សារធាតុឱសថសម័យ និងមានការវេចខ្ចប់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងលក់ឱសថម្សៅយិនស៊ិនម៉ាឡេស៊ីចំនួន៤០០កំប៉ុងដែលគ្មានបញ្ជីការត្រឹមត្រូវ៕ប្រភព ទូច ផល្លា

អត្ថបទដែលជាប់ទាក់ទង