ចេះរកនឹកឃើញ! លោក លឹម វុទ្ធី កូនប្រសារឧកញ៉ា តាំង ផេងប៉ោ ចាក់ដីរំលោភច្រាំងទន្លេធ្វើជាកម្មសិទ្ធិ ក្រោមលេសថាស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ នេះបានចំជាល្បិចលោភលន់ទល់មេឃមែន!!
(ភ្នំពេញ)៖ ដីច្រាំងទន្លេមួយកន្លែងស្ថិតនៅ ភូមិក្បាលជ្រោយ និងភូមិ តាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានលោក លឹម វុទ្ធីដែលប្រជាពលរដ្ឋល្បីថាជាកូនប្រសារឧកញ៉ា តាំង ផេងប៉ោង ជាថៅកែថ្នាំលាបនិងកញ្ចក់ បានចាក់ដីរំលោភដីច្រាំងទទ្លេរបស់រដ្ឋយ៉ាងរំភើយ ដោយបានរត់ការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរ ក្រោមលេសកុហកថាស្ថាបនាផ្លូវ១ខ្សែរទំហំ ៨ ម៉ែត្រ ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ដែលឣង្គភាពសារព័ត៌មានយើងទទួលបាន។
ប្រជាពលរដ្ឋបានឲ្យដឹងថា លោក លឹម វុទ្ធី បានឣះឣាងយកមុខថា ខ្លួននឹងស្ថាបនាផ្លូវ១ខ្សែ ដែលកំពុងរងការខូចខាតជូនប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការអបអរសាទរត្រេកអរគ្រប់គ្នាៗ។ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោក លឹម វុទ្ធី បានស្នើសុំស្ថាបនាផ្លូវបេតុង១ខ្សែរទំហំ ៨ ម៉ែត្រ ភ្ជាប់ពីភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឣះឣាងតំណាងឲ្យប្រជាពលរដ្ឋ ១៣៦ គ្រួសារនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតតាមការស្នើសុំ ប៉ុន្តែត្រូវអនុវត្តតាមនីតិវីធី និងបទដ្ឋានបច្ចេកទេសរបស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ផ្ទុយទៅវិញឣ្វីដែលធ្វើឲ្យប្រជាពលរដ្ឋនឹកស្មានមិនដល់នោះគឺ ការអះអាងរបស់លោក លឹម វុទ្ធី គ្រាន់តែជាល្បែងឆ្ពិនភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះ ធាតុពិតកូនប្រសារឧកញ៉ា តាំង ផេងប៉ោ រូបនេះ មានចេតនាទុច្ចរិតយកប្រជាពលរដ្ឋជាខែល ដើម្បីបន្លំភ្នែកមហាជនឆ្លៀតឱកាសចាក់ដីរំលោភច្រាំងទន្លេ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនសោះ។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក្នុងតំបន់នោះមានការសោកស្ដាយនិងខកចិត្តយ៉ាងខ្លាំង ចំពោះទង្វើលរបស់លោក លឹម វុទ្ធី ហើយបានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ ថ្នាក់ មេត្តាពិនិត្យមើលចំពោះទង្វើលខុសច្បាប់ដែលរំលោភបំពានដីរដ្ឋនឹងមានផលប៉:ពាល់ផ្នែកបរិដ្ឋាន ច្រាំងទន្លេ ក៍ដូចជាមច្ឆាជាតិ លំបាកដល់ប្រជាពលរដ្ឋដែលរស់ក្នុងដំបន់នោះនិងបង្កគ្រោះហានិភ័យផ្សេងៗទៅថ្ងៃក្រោយ ជាពិសេសទង្វើនេះបានផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានខិតខំថែរក្សាឣភិរក្ស័ធនធានធម្មជាតិសម្បត្តិរដ្ឋជាដើម។
ប្រជាពលរដ្ឋសង្ឃឹមថាឣាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការចំពោះទង្វើរដ៏ស្មោកគ្រោករបស់លោក លឹម វុទ្ធី ដែលបានលួចលុបដីច្រាំងទន្លេរំលោភដីរដ្ឋមកធ្វើជាសម្បត្តិឯកជន នឹងសុំឲ្យអសជ្ញាធរបង្គាប់ឲ្យបុគ្គលរូបនេះ កាយយកអាចម៌ដីចេញពីច្រាំងទន្លេវិញជាបន្ទាន់ និងសូមរចេញប្លង់មេឲ្យសាធារណ:ជន ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់នោះបានដឹងផង។
គួររំលឹកផងដែរថា កាលពីថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានស្នើទៅឣភិបាលរាជធានីខេត្ត ដើម្បីស្នើសុំជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេដោយមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាដល់លទ្ធភាពនៃការរំដោះទឹកនិងបង្កជាគ្រោះមហន្តរាយទឹកជំនាន់ដោយសារដីមាត់ច្រាំងទន្លេ ស្ទឹងឬតំបន់មួយចំនួនត្រូវបានចាក់ដីរំលោភបំពាន៕