ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារទៀត ក្នុងខណ្ឌដូនពេញ ទទួលបានអំណាយដ៏ថ្លៃថ្លា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត!

ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញបែងចែកក្រុមការងារ និងបន្ដនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនិងខ្វះខាតស្បៀងអាហារក្នុង សង្កាត់ចំនួន៣ ស្មើនឹង៥០០គ្រួសារ រួមមានសង្កាត់ផ្សារថ្មីទី១ ចំនួន ២០០ គ្រួសារ សង្កាត់ស្រះចក ១៥០ គ្រួសារ និង សង្កាត់ជ័យជំនះ ១៥០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន។

អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ (ស្មើនឹង ១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕ KHN 001

អត្ថបទដែលជាប់ទាក់ទង