លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងមន្ត្រីក្រោមឱវាទ នាំយកអំណោយរបស់សម្ដេចតេជោទៅចែកជូនបងប្អូនកម្មករកម្មការិនីចំនួន ៤៧៥ នាក់ ដែលកំពុងធ្វើចតាឡីស័កនៅក្នុងរោងចក្រ អេ អឹម២!
នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាករងខណ្ឌកំបូល រួមជាមួយលោក-លោកស្រីអភិបាលរង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកចៅសង្កាត់កន្ទោក លោកមេភូមិកន្ទោកជើង នឹងក្រុមការងារខណ្ឌ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ រួមមាន
-ទឹកសុទ្ធ ចំនួន ១៣០កេះ
-មីជាតិ ចំនួន ៤០កេះ
-អាល់កុលដបតូច ចំនួន ៥០០ដប
-អាល់កុល១កាន ចំណុះ ៣០លីត្រ
-ម៉ាស ២,៥០០ម៉ាស (ពីរពាន់ប្រាំរយម៉ាស)
ជូនដល់កម្មករ-កម្មការិនី ចំនួន៤៧៥នាក់ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រអេ អឹម២ ដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ យឹម យ៉ឹម បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ The Great Duke ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ក្នុងរោងចក្រ
និងបានសំណូមពរដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចូលរួមវ៉ាក់សាំងបង្ការជំងឺកូដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីភាពរឹងមាំសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។
ក្នុងនោះលោកអភិបាលខណ្ឌ បានរំលឹកដល់បងប្អូន ទាំងអស់កុំជឿរលើពាក្យអគតិរបស់ជនខិលខូចមួយក្តាប់តូចដែលបំផុសបំផុលមិនឲ្យបងប្អូនចាក់វ៉ាក់សាំង ដោយលើកមូលហេតុថា ចាក់ទៅក្រោយ៣ឆ្នាំស្លាប់ ចាក់ទៅអាចប៉ះពាល់ដល់សុខភាព ឬចាក់ទៅអាចបង្កទៅជាពិការភាពជាដើម៕