សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តហិង្សា!
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ថាសមត្ថកិច្ចជំនាញខណ្ឌបានអនុវត្តន៍តាមដីការបង្គាប់ឲ្យចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វវេលាម៉ោង១០និង២០នាទី នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដុង សុខទូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរជាងជួសជុលម៉ាស៊ីន(មានសារធាតុញៀន) ដោយអនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន- លេខ១៤៣៩ ដ.ច.ន របស់ចៅក្រមជំនុំជម្រះលោក ធ្ធាំ ប៊ុណ្ណា ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៧ ភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
យោងទៅតាមពាក្យបណ្តឹងពីជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះ បានចាក់សោរផ្ទះ ទុកចោល ដោយសារមានធុរ:ទៅតាមខេត្ត ស្រាប់តែនៅវេលាម៉ោង៩និង៣០នាទីយប់ ក្រុមជនល្មើសឈ្មោះ ដុង សុខទូ ភេទប្រុស ឈ្មោះ តឹង ឯម ភេទប្រុស ឈ្មោះ ចិន សាវ ភេទប្រុស ឈ្មោះ ញឹក សាវ ភេទប្រុស និងបក្ខពួកបាននាំគ្នាធ្វើសកម្មភាពវាយទម្លុះ និងគាស់ទ្វារផ្ទះរបស់គាត់ចូលទៅដល់ផ្នែកខាងក្នុងនៃផ្ទះលួចទ្រព្យសម្បត្តិមានតម្លៃ ព្រមទាំងបានវាយកម្ទេចនូវសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះខ្ទេចគ្មានសល់ ក្នុងនោះ បានខូតខាតនិងបាត់បងសម្ភារៈអស់ជាច្រើន។
បន្ថែមពីនេះទៅទៀតក្រុមជនល្មើស និងបក្ខពួកបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ ឲ្យខូចខាតដូចជា ទូទឹកកក តុ កៅអី និងផ្នែកខាងមុខនៃផ្ទះរួមមាន ទ្វារ កាមេរ៉ាសុវត្ថិភាព និងសម្ភារៈដទៃទៀតផង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕