ឯកឧត្តម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នឹងទៅទទួលការចាក់វ៉ាក់សាំង ស៊ីណូហ្វាម នៅថ្ងៃស្អែកនេះ!
ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ថានឹកទៅទទួលការចាក់វ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយសប្បុរសរបស់មិត្តចិន ដើម្បីបង្កាជំងឺកូវីដ-១៩ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ។
ឯកឧត្តម បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថាៈ ខ្ញុំបាទ ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នឹងទៅទទួលការចាក់វ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយសប្បុរសរបស់មិត្តចិន ដើម្បីបង្កាជំងឺកូវីដ-១៩ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយស្ម័គ្រចិត្ត និងសុទ្ធចិត្ត។
ខ្ញុំបាទសូមគោរពនិងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលបានបញ្ជា ដឹកនាំ គ្រប់គ្រងចាត់ចែង លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងខិតខំប្រឹងប្រែងស្វះស្វែងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតដ៏រឹងមាំជាមួយមិត្តចិន និងបណ្តាប្រទេសជាដៃគូផ្សេងៗទៀតនៅលើលោក ដើម្បីបានទទួលនូវវ៉ាក់សាំង ដើម្បីបំរើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងការឈប់ព្រួយបារម្ភពីជំងឺឆ្លងរាលដាលដ៏មហាគ្រោះថ្នាក់មួយនេះ។
អរគុណសន្តិភាព!
អរគុណសម្តេចតេជោ ហ៊ុន សែន!
ការប្រកាសជាសាធារណៈរបស់ឯកឧត្តម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នេះ ជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ នឹងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាមន្ត្រីគំរូមួយរូបរបស់រាជរដ្ឋាភិបាល ស្របពេលដែលកម្ពុជាយើងទើបទទួលបានវ៉ាក់សាំងបង្ការ Covid-19 ស៊ីណូហ្វាម ប្រមាណ ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយសប្បុរសរបស់មិត្តចិន ចំនួន ៦០ម៉ឺនដូស៕