ម្ចាស់កាសស៊ីណូឈ្មោះ តី និងមេកាឈ្មោះ អូន បានបើកល្បែងស៊ីសងជល់មាន់ អាប៉ោង បៀរ និងយូគី តែមិនរំខានដល់សម្ថកិច្ច

( ខេត្ត ព្រៃវែង )ស្របពេលក្រសួងសុខាភិបាលមិនឲ្យមានការជួបជុំប្រមូលផ្តុំគ្នាច្រើន ក្រុមអ្នកញៀនល្បែងនៅតែបន្តលេងសប្បាយស្រែកហ៑េាកញ្ជៀវ នៅចំណុចកាសស៊ីណូស្វាយអាង៉ោង ស្ថិតនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកាសស៊ីណូស្វាយអាង៉ោងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ម្ចាស់កាស៊ីណូស្វាយអាង៉ោងមួយនេះ បានរត់ការជាមួយសមត្ថកិច្ចពាក់ព័ទ្ធរួចរាល់អស់ទៅហើយ ឬអាចមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើអីស្រេចអំពើចិត្តរបស់ខ្លួនបែបនេះ។ ពិសេសគឺបើកល្បែងបញ្ជល់មាន់តែម្តង ហើយថែមទាំងអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងថែមទៀត ។

ពលរដ្ឋបន្តរទៀតថា បើម្ចាស់កាស៊ីណូស្វាយអាង៉ោងគ្មានខ្នងបង្អែក​រឹងមាំ​នោះទេ ពួកគេមិនហ៊ានបើកល្បែងស៊ីសងដោយមិនទាន់មានអាជ្ញាប័ណ្ណពីក្រសួងដែលពាក់ព័ន្ធ បានដោយរលូនបែបនេះទេ ។

ចំណែកប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឯណោះវិញបានលើកឡើងថាៈ តាំងពីកាស៊ីណូស្វាយអាង៉ោង ចាប់បើកដំណើរការរហូតពេលនេះ គេសង្កេតឃើញថា បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានកើតឡើងគួរឲ្យព្រួយបារម្ភ។

ពាក់ព័ន្ធល្បែងស៊ីសងក្នុងកាសស៊ីណូស្វាយអាង៉ោខាងលើនេះផងដែរ មានមន្រ្តីអាជ្ញាធរម្នាក់នៅស្រុកកំពង់ត្របែក លួចបង្ហើបប្រាប់ថា ល្បែងស៊ីសង​មានច្រើនភេទកំពុងបើកលេងយ៉ាងគគ្រឹគគគ្រែងនៅក្នុងកាស៊ីណូស្វាយអាង៉ោង ដែលមានម្ចាស់ឈ្មោះតី ជាជនជាតិវៀតណាមជាអ្នកគ្រប់គ្រង។

ពាក់ព័ន្ធការបើកល្បែងស៊ីសងនៅក្នុងកាសស៊ីណូស្វាយអាង៉ោងខាងលើ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ
ស្នងងការនគរបាលខេត្តព្រៃវែង ប្រាប់ឲ្យអ្នកសាព័ត៌មានទាក់ទងទៅលោកស្នងការងឈ្មោះ សាំ ចន ទទួលផែនព្រំដែន ក្រុមអ្នកសារព័ត៌មានយើងរទូរស័ព្ទចូលជាច្រើនដងហើយ តែពុំមានអ្នកទទួល។

ប្រជាពលរដ្ឋដែលរស់នៅស្រុកកំពុងត្របែក បានសំណូមពរដល់លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង សូមមេត្តាចាត់វិធានកាទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើនេះផង ដើម្បីឆ្លើយតបតាមគោលការណ៍ភូមិឃុំមានសុវត្តិភាព របស់ថ្នាក់ដឹកនាំដែលបានកំណត់ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង