ទីតាំងល្បែងស៊ីសងអាប៉ោង បៀរ ខុសច្បាប់ ទ្រង់ទ្រាយធំ ជ្រកក្រោមស្លាក (យីហោ) លាងទ្បាន ថ្មីជានិច្ច បើកលេងយ៉ាងអនាធិបតេយ្យក្នុងសម័យកូវីដ ..

ភ្នំពេញៈ យោងប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបឲ្យបានដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃេីញមានទីតាំងមួយកន្លែង បង្កប់ទៅដោយល្បែងស៊ីសងខ្នាតធំ ដែលស្ថិតនៅចំណុចផ្ទះលេខ៨៨ ផ្លូវលេខ៧៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះ ជារៀងរាល់ថ្ងៃ គឺចាប់ពីពេលបាយថ្ងៃត្រង់ រហូតដល់យប់ គេតែងតែឃើញមានមនុស្សម្នា ជាច្រេីនចេញចូលញឹកញ៉ាប់ មានទាំងប្រុស ទាំងស្រី ចាស់ ក្មេង ចូលទៅទីនោះ តែមិនមែនចូលទៅលាងទ្បាននោះទេ គឺទៅលេងល្បែងអាប៉ោង បៀរ តែម្តង ហេីយបានស្រែកហោរឡូឡារំខានដល់អ្នកជិតខាង ដោយពួកគេ ចាក់ភ្នាល់លុយរាប់លានរៀល និងរាប់ពាន់ដុល្លារ ឯណ្ណោះ បេីកលេងដោយរលូន ប្រហែលម្ចាស់ទីតាំងខាងលេីនេះ មានឥទ្ធិពលខ្ពស់ហេីយ ទេីបបានជាអាចសុំភ្លេីងខៀវពីអាជ្ញាធរបានដោយងាយបែបនេះ។

គួរបញ្ជាក់ផងដែរថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលេី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច​ដែលត្រូវប្រយុទ្ធប្រឆាំង នឹងចំណាត់ការបង្ក្រាបឲ្យខានតែបាន តាមគោលដៅនីមួយៗក្នុង រាជធានី ដោយគោរពតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធ ត្រូវតែអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ។  តែផ្ទុយទៅវិញអស់លោកដឹងដែរ តែធ្វេីមិនដឹង មិនឮ ឬ យ៉ាងណា ឬអនុវត្តគោការណ៍ កន្ទេលធំបន្លំដេក? ? ?

មហាជនទូទៅ និងប្រជាពលរដ្ឋរស់នៅក្បែរខាងនោះ នឹងរងចាំមើល ចំណាត់ការរបស់ អាជ្ញាធរ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និងឯកឧត្តម ស ថេត ស្នងការរាជធានី ក៏ដូចជាមន្រ្តីពាក់ព័ន្ធ រដ្ឋបាលខណ្ឌដូនពេញ គួរតែបណ្តោយអោយបទល្មេីសទាំងនោះ នៅបន្តសកម្មភាពទៀត ឬមួយយ៉ាង៕

 

អត្ថបទដែលជាប់ទាក់ទង