សង្វៀនមាន់ជល់ បង្កប់ល្បែងអាប៉ោង បៀ របស់ឈ្មោះ អ៊ូ ហម និងឈ្មោះ ផេន លួចលេងរាល់ថ្ងៃ តែសមត្ថកិច្ចសាមីមិនហ៊ានក្អក សង្ស័យខ្លាចផ្អើល រលាយលាភហើយមើលទៅ!

ភ្នំពេញៈ ទីតាំងមាន់ជល់ និងអាប៉ោងមួយកន្លែងស្ថិតនៅភូមិត្រពាំងសាលា សង្កាត់់ពោងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលួចបើកលេងជារៀងរាល់ថ្ងៃនៅពីមុខផ្ទះឈ្មោះ អ៊ូ ហម ប្រហែលពីរជាងខែមកហើយ តែគេមិនទាន់ឃើញអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចុះមកចាប់ បង្ក្រាបបានម្តងសោះឡើយ។

ប្រជាពលរដ្ឋរស់ក្បែរសង្វៀនជល់មាន់ និងអាប៉ោងនោះបានសំណូមពរទៅដល់លោក ជឹម សុីថា អធិការខណ្ឌដង្កោ មេត្តាជួយចុះបង្រ្កាប កន្លែងមាន់ជល់ និងអាប៉ោងដុះស្លែមួយនេះផង ដើម្បីចូលរួមគោរពនិងថែរក្សានូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃដែលបានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩ មកម្លេះ។

ប្រជាពលរដ្ឋសង្ឃឹមថា បន្ទាប់ពីលោកអធិការខណ្ឌដង្កោបានទទួលបាននូវព័ត៌នេះហើយ ប្រាកដជានឹងមានវិធានការជាក់ជាមិនខានឡើយ។ ព្រោះបុគ្គលឈ្មោះអ៊ូហម នេះជាមេបនល្បែង ដុះស្លែយូរយាណាស់មកហើយមិនទាន់ឃើញសមត្ថកិច្ចចាប់បាន នឹងបញ្ជូនទៅចូលគុកម្តងណានៅឡើយ ប្រហែលបុគ្គលនេះមានបារមីដុល្លាកាន់ហើយមើលទៅ។

គួររំលឹកផងដែរថា កាលពីមុនឈ្មោះ អ៊ូ ហម ធ្លាប់លួចបើកលេងនៅភូមិក្រាំងដោក សង្កាត់ពោងទឹក ខណ្ឌដង្កោ ប៉ុន្តែបន្ទាប់ពីអង្គភាពយើងបានរាយការណ៍ទៅលោកអធិការខណ្ឌដង្កោ លោកក៏បានបញ្ជាឲ្យសមត្ថកិច្ចក្រោមឱវាទ ចុះរុះរើកន្លែងនោះភ្លាមៗផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង