ទីតាំងណេត ភីអេចវីស៊ីធី អេ2888សង្ស័យបង្កប់ល្បែងស៊ីសង តាមប្រព័ន្ធកុំព្យូរទ័រ បើកលេងយ៉ាងរលូននៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ: ទីតាំងអ៊ីនធេីណេត សង្ស័យបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធកុំព្យូទ័របេីកលេងយ៉ាងរលូនដោយមិនទាន់ឃេីញមានអជ្ញាធរ មានសមត្ថកិច្ចចុះបង្ក្រាប។
ទីតាំងខាងលេីដែលមានយីហោ ក្រុមហ៊ុន ភីអេចវីស៊ីធី(PXVCT) អេ 2888 ដែលមានទីតាំងនៅផ្លូវ៣០ម៉ែត្រ ខាងជេីងផ្សារទួលពង្រ បុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជាទូទៅទីតាំងណេត ដែលដាក់ហ្គេមស៊ីសង ភាគច្រើន ជា ជម្រក របស់ក្រុមសង្គមងងឹត គ្រប់ប្រភេទ ពួនជ្រក និងកេីត បទល្មេីសជាញឹកញាប់ ដូចជាលួច ឆក់ ប្លន់ ជាដើម ។
សូមបញ្ជាក់ផងដែរថា កន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានសំណូមទៅដល់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញសូមមានវិធានការចំពោះទីតាំងល្បែងទាំងនេះ ផង៕