សាលាបឋមសិក្សា វ៉ឺនសៃ ដែលជាថ្នាលបណ្តុះបណ្តាល ក្លាយជាសិប្បកម្មកែឆ្នៃឈើខុសច្បាប់យ៉ាងអានាធិបតេយ្យ

រតនគីរីៈ ដីសាលាបឋមសឹក្សាមួយកន្លែងដែលស្ថិតក្នុងស្រុកវ៉ឺនសៃខេត្តរតន:គីរី បានកំពុងក្លាយទៅជាកន្លែងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យអស់រយ:ពេលជិតមួយឆ្នាំមកហើយ ។

យើងដឹងហើយថា សាលារៀនជាថ្នាលបណ្ដុះនូវពុទ្ធិ ចំណេះដឹងដល់កុមារ និងសិស្សានុសិស្សកូនខ្មែរជំនាន់ក្រោយ ដើម្បីបន្តជាទំពាំងស្នងឫស្សី លើកស្ទួយការពារ កសាងប្រទេសជាតិតទៅថ្ងៃអនាគត់ ។  ប៉ុន្តែ បែរជាលោក កង បូផាន់ (ហៅលោកគ្រូ ហួរ ) ជានាយកសាលាបានឃុបឃិត សមគំនិតជាមួយនិងលោក ណា ប៊ុនវ៉ាត់ មានតួនាទីជាមេភូមិបានបើកដៃឱ្យមេឈ្មួញរកសុីរត់ទូក ដ និងមានប្រធានក្រុមប្រឹក្សាស្រុកវ៉ឺនសៃ ខេត្តរតន:គីរី ឈ្មោះ វួន សេង មកបើកសិប្បកម្មកែឆ្នៃឈើដោយខុសច្បាប់នៅក្នុងសាលារៀនយ៉ាងអនាធិបតេយ្យបែបនេះទៅវិញ ។

គួរបញ្ជាក់ថាៈ កាលពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០កន្លងទៅ មានប្រជាពលរដ្ឋដែលជាមាតាបិតា អាណាព្យាបាលសិក្សានុសិស្ស បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា សព្វថ្ងៃនេះពួកគាត់មានការបារម្មណ៍ជាខ្លាំងពីបញ្ហាសុវត្ថិភាព សុខមាលភាព និងការលូតលាស់ដុះដាលនូវចំណេះដឹងរបស់កូនៗ ដោយៈ

ទី១ បារម្ភខ្លាចផ្លែរណា ឫផ្លែឆាបបាក់បែកខ្ទាតត្រូវ

ទី២ បារម្ភអំពីកំទិចឈើដែលឈូសឆាយហុយ ធ្វើឱ្យចូលផ្លូវដង្ហើមនិងសួត

ទី៣ បារម្ភខ្លាចខូចអនាគត់កូន រៀនមិនចូលដោយសារមានសម្លេងរំខានជាដើម ។ល។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាលោកនាយកសាលា និងលោកមេភូមិធ្លាប់បានទទួលនូវលាភសក្ការ:អ្វីពីលោក វួន សេង ហើយមើលទៅ បានជានាំគ្នាបិទភ្នែកបិទត្រចៀក មើលមិនឃើញ ស្ដាប់មិនឮយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកប្រធានមន្ទីរអប់រំខេត្តរតន:គីរីមេត្តាកុំសម្ងំសុខស្រួលពេក សូមអញ្ជើញចុះមកពិនិត្យមើល និងមានវិធានការយ៉ាងណាចំពោះសិប្បកម្មខាងលើនេះផង ដើម្បីអនាគត់កូនៗពួកគាត់ទៅថ្ងៃខាងមុខផង៕

អត្ថបទដែលជាប់ទាក់ទង