ប្រជាពលរដ្ឋសួរថា!! តើលោក មំ បូផាន់ អាចចាត់ទុកថាជាមន្ត្រីគ្រាប់ល្ពៅ ឬជាមន្ត្រីកន្ទេលបន្លំដែកដែរឬទេ?
ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការឈឺចាប់ជាខ្លាំង និងឈ្មោះ មំ បូផាន់ មានតួនាទីជាអនុប្រធានការិយាល័យភូមិបាលស្រុកវាលវែង ដែលកន្លងមកតែងតែប្រើអំណាចរបស់ខ្លួនធ្វើបាបប្រជាពលរដ្ឋក្រីក្រទាំងបំពាន។
ប្រភពពីប្រជាពលរដ្ឋបានលើកថា ព្រោះតែគ្មានដីបង្ករបង្កើនផល ពួកគាត់បានបង្ខំចិត្តប្រើប្រាស់កាំបិត ពូថៅចប កាប់ឆ្ការដីព្រៃបន្តិចបន្តួច ដើម្បីដាំដំណាំចិញ្ចឹមជីវិត ដោយមិនប៉ងយកធ្វើជាកម្មសិទ្ធិនោះទេ តែបែរជាត្រូវលោក មំ បូផាន់ ចាប់ពួកគាត់ទៅដាក់គុក ឥតធម៌មេត្តា ក្រោមបទចោទថា ខុសច្បាប់កាប់រុករានដីព្រៃ។ តែផ្ទុយទៅវិញមន្ត្រីធំៗខ្លះដែលមានលុយ មានអំណាច ធ្វើកាឃុបឃិតគ្នាយកគ្រឿងចក្ររុញដីព្រៃរដ្ឋរាប់សិបហិចតា ថែមទាំងមានប្លង់ដឺម៉ាស់ថែមទៀតនោះ មិនដែលឃើញវត្តមានលោក មំ បូផាន់ ចាប់ដាក់ទោសទណ្ឌម្ដងណានោះទេ នេះសង្ស័យត្រូវរ៉ូវគ្នា ប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធហើយមើលទៅ។
ប្រជាពលរដ្ឋបានបញ្ជាក់ផងដែរថា កន្លងទៅលោក មំ បូផាន់ តែងតែយកអំណាច និងតួនាទីរបស់ខ្លួន គួសវាស់ប្លង់ដឺម៉ាស តាមតែអំពើចិត្ត យកដីរដ្ឋចែកបក្សពួក លក់ឲ្យអ្នកមានលុយ មានអំណាច ឬក្រុមហ៊ុន ផ្គើនទៅនិងគោលការណ៍របស់រាជរដ្ឋាល។
ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ស្ថាប័នសាមី ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាសិក្សា នឹងចាត់វិធានការណ៍លើលោក មំ បូផាន់ អនុប្រធានការិយាល័យភូមិបាលស្រុកវាលវែងរូបនេះផង ព្រោះកំពុងធុំក្លិនស្អុយ ពុករលួយបញ្ច្រាស់ខ្យល់។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋសង្ស័យថា លោក មំ បូផាន់ ជាឧក្រិដ្ឋជនព្រៃឈើ ព្រោះបានបើកសិប្បកម្មកែឆ្នៃឈើយ៉ាងសកម្មក្នុងស្រុកវាលវែង ទាំងគ្មានច្បាប់ទំលាប់ត្រឹមត្រូវថែមទៀតផង។ តើនេះអាចចាត់ថាជាមន្ត្រីគ្រាប់ល្ពៅ ឬមន្ត្រីកន្ទេលធំបន្លំដេកដែរឬទេ? ?
(អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រាប់ភាគីពាក់ព័ន្ធ នឹងធ្វើការផ្សាយកែតម្រូវ ប្រសិនបើមានការអំណះអំណាង និងវត្ថុតាងត្រឹមត្រូវគ្រាប់គ្រាន់)