មន្ត្រីប៉ូលិសល្មោមកាម ត្រូវបានចាប់ខ្លួនហើយ
ទីបំផុតមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលពាក់ព័ន្ធបទល្មើសប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១៥ ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហេីយកាលពីល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។
គួរបញ្ជាក់ផងដែរថា ការឃការឃាត់ខ្លួននេះបានធ្វើឡេីង បន្ទាប់ពីមានការរិះគន់ច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មាននានា ដែលថា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអង្គតាសូរ ដែលរំលោភក្មេងស្រីមិនបានសម្រេច នៅតែអាចដេីរហេីរ មានសេរីភាពធម្មតា អត់ឃើញចាត់ការតាមច្បាប់សោះ ។
មហាជនបានលើកឡើងថា ត្រូវតែដាក់ទោសឲ្យធ្ងន់ធ្ងរ ចំពោះបុគ្គលដែលជាមន្ត្រីកាន់ច្បាប់ ដឹងច្បាប់ តែបែរជាប្រព្រឹត្តិល្មើសច្បាប់ដូចនេះ។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕