ថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨,៣៣៣,៥០០រៀល បានប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក សំ ចំរើន

ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បាននាំថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨,៣៣៣,៥០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក សំ ចំរើន នាយការិយាល័យការពារគីមីសាស្ត្រ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយរោគាពាធ ៕
ដោយ៖ សហការី

អត្ថបទដែលជាប់ទាក់ទង