ជឿអត់! ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា កើតហិង្សាក្នុងគ្រួសារ និងបញ្ហាអសន្តិសុខក្នុងសង្គម!
គិតៗទៅពិតជាខ្លោចចិត្តអាណិតលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវខ្លាំងណាស់ ព្រោះមន្ត្រីក្រោមឳវាទ ហាក់ដូចមិនសូវអើពើ នឹងយកចិត្តទុកដាក់អនុវត្តភារកិច្ចតាម ការចង្អុលបង្ហាញរបស់លោកក្នុងការបង្ក្រាបបទល្មើសផ្សេងៗប៉ុន្មាននោះទេ។ តួយ៉ាងបទល្មើសបក្សីកីឡា បៀ អាប៉ោង នៅតែបន្តលេងយ៉ាងគគ្រឹកគគ្រេង ផ្គើននិងបញ្ជា ក៏ដូចជាគោលនយោបាយភូមិ/ឃុំមានសុវត្តិ ភាពរបស់រាជរដ្ឋាភិបាលខ្លាំងណាស់។ ជាក់ស្តែងសង្វៀនបក្សីកីឡា (មាន់ជល់ខុសច្បាប់) ដ៏ធំមហិមារ បង្កប់ បៀ អាប៉ោង ដែលមានអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ដាក់លុយរាប់លានរៀល ស្រែកហ៊ោកញ្ច្រៀបស្ទើរបែកអាកាសនៅក្នុងទឹកដីឃុំអង្គរបូរី ស្រុកអង្គរបុរី ខេត្តតាកែវ ហាក់មិនរំខានដល់ មេប៉ុស្តិ៍ ឬអធិការស្រុកនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅជិតទីតាំងល្បែងពាលាភ្នាល់គ្នារាប់លានរៀលខាងលើបានឲ្យ សារព័ត៌មាន ក្រៀល ហតញូស៍ ដឹងថា រាល់ថ្ងៃពួកគាត់រញៀវរញេញនឹងសម្លេងរំខានរបស់អ្នកញៀនល្បែងទាំងនោះខ្លាំងណាស់ រកសម្ងំដេក ពួនមិនបាន ម្យ៉ាងភ័យខ្លាច និងអំពើអសន្តិសុខផ្សេងៗ ព្រោះយើងដឹងហើយថាអ្នកលេងល្បែង ឈ្នះមុខ ខ្លាញ់ ចាញ់មុខខ្លា អាចបង្ករហិង្សាក្នុងគ្រួសារ ឬចេញលួច ឆក់ ប្លន់ក៏អាចថាបាន។
ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តតាកែវ មេត្តាចាត់វិធានការ បង្រាបទីតាំងសង្វៀនជល់មាន់ក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរីផង បើមិន អញ្ចឹងទេ ប្រជាពលរដ្ឋរស់ឳបការភ័យខ្លាច ព្រោះអំណាចល្បែងភ្នាល់ពាលាហ្នឹងជាក់ជាមិនខាន! ប្រជាពល រដ្ឋ សង្ឃឹមលើលោកស្នងការហើយ…៕
សារព័ត៌មានក្រៀលៈ088 800 98 33 / 096 200 98 33.