មិនអាចនៅស្ងៀមបានទៀតទេ បើឃើញច្បាស់និងភ្នែកប៉ុណ្ណឹងហើយ ប្រកែកថាម៉េចទៀត!!

មិនមែនវេទមន្ត មិនមែនសៀករហ័សកម្ម តែជាការពិតដែលបានបញ្ជាក់នៅចំពោះមុខចាងហ្វាងសារព័ត៌មាន ជាច្រើនអង្គភាព ភ្លឺភ្នែក បិទមាត់លែងជិត ព្រោះមិនធ្លាប់បានឃើញពីមុនមក។ ម្ចាស់ថ្លៃអ្ហើយ….. ….សក់ស្កូវ ព្រោងព្រាត តែមួយពព្រិចភ្នែកខ្មៅក្រឹប ជាមួយគុណភាពសាប៊ូកក់សក់បំបាត់ស្កូវ និងប្តូរពណ៌សក់ម៉ាក ZINGI ផលិតផលធម្មជាតិរបស់ក្រុមហ៊ុន វុតថា សំ គ្លូប៊ល ត្រេឌីង ឯ.ក ។

បើតាមលោក ខាត់ វុតថា ប្រធានក្រុមហ៊ុន វុតថា សំ គ្លូប៊ល ត្រេឌីង ឯ.ក បានធ្វើការបញ្ជាក់ចំពោះមុខ ចាងហ្វាងសារព័ត៌មានជាង ២០ អង្គភាព កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅសមាគមអ្នក ប្រឹក្សាយោបល់គ្រឿងសម្អាង ហៅកាត់ CCA ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាៈ ZINGI ជាសាប៊ូកក់សក់បំបាត់ស្កូវ និងប្តូរពណ៌សក់ ដែលមានគុណភាព១០០% ឈានមុខគេនៅកម្ពុជា ធ្វើឲ្យសក់មានសុខភាពល្អ ជួយកាត់បន្ថយ និងការពារសក់ជ្រុះ មានក្លិនក្រអូប មិនឈួល មិនរលាកស្បែកក្បាល មិនប្រឡាក់ ងាយស្រួលប្រើ ចំណេញពេលវេលា បាននាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន វុតថា សំ គ្លូប៊ល ត្រេឌីង ឯ.ក។ លោកបានបន្តឲ្យដឹងទៀតថា យើងមិនទម្លាប់ធ្វើអ្វីប្រថុយប្រថាន នោះទេ យើងតែងតែផ្តល់នូវភាពជឿជាក់ជូនដល់អតិថិជនរបស់យើង។ ជាពិសេសដើម្បីធានាភាពស្រប ច្បាប់ និងគុណភាពផលិតផល យើងបានអនុវត្តតាមនីតិវិធីច្បាប់ដោយចុះបញ្ជីការពាណិជ្ជកម្មជាមួយក្រសួង ពាណិជ្ជកម្ម ចុះបញ្ជីការពន្ធដារជាមួយអគ្គនាយដ្ឋានពន្ធដារ ចុះបញ្ជីម៉ាកផលិតផលជាមួយក្រសួង ពាណិជ្ជកម្ម មិនតែប៉ុណ្ណោះយើងទទួលបានការអនុញ្ញាតបើកជាគ្រឹះស្ថាននិហរ័ណ អាហរ័ណ ផលិតផល គ្រឿងសម្អាងជាមួយក្រសួងសុខាភិបាល និងទទួលបានវិញ្ញាបនបត្រប្រវេទន៍ផលិតផលគ្រឿងសម្អាងពី ក្រសួសុខាភិបាលថែមទៀតផង។

ប្រធានក្រុមហ៊ុន វុតថា សំ គ្លូប៊ល ត្រេឌីង ឯ.ក បានបញ្ជាក់ពីជំហររបស់ខ្លួន និងក្រុមហ៊ុននៅចំពោះមុខបង ប្អូនអ្នកសារព័ត៌មានបន្ថែមថា ការធ្វើអាជីវកម្មរបស់យើង មិនដើម្បីចំនេញតែក្រុមរបស់យើងប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសស្ត្រីមេផ្ទះដែលចង់ទទួលបានប្រាក់ចំណូលបន្ថែម អាចសហការជាមួយ ក្រុមហ៊ុនធ្វើជាតំណាងចែកចាយបាន យើងនឹងបង្វឹកបងប្អូនដើម្បីក្លាយជាអ្នកលក់ដ៏ពូកែ និងមានប្រាក់ ចំណូលខ្ពស់ ជួយធ្វើឲ្យសេដ្ឋកិច្ចគ្រួសារបងប្អូនរីកចម្រើន។
យោងតាមការលើកឡើងរបស់លោក ខាត់ វុតថា ប្រធានក្រុមហ៊ុន វុតថា សំ គ្លូប៊ល ត្រេឌីង ឯ.ក គឺជាឳកាស មាសមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំបង្អង់យូរអី ចាប់យកឳកាសមាសពីសាប៊ូកក់សក់បំបាត់ស្កូវ និងប្តូរពណ៌សក់ម៉ាក ZINGI ទាំងអស់គ្នា៕

សារព័ត៌មាន ក្រៀល ហតញូស៍ៈ 088 800 98 33 / 096 200 98 33.

អត្ថបទដែលជាប់ទាក់ទង