ឱលោកមេប៉ុសិ៍ចាក់អង្រែលើ និងលោកអធិការខណ្ឌមានជ័យអ្ហើយ! តើការបង្ក្រាបទីតាំងហ្គែមបាញ់ត្រីរបស់ឈ្មោះ ពៅ កន្លងទៅធ្វើឲ្យមើល ឬយ៉ាងម៉េច បានជាអាចបើកលេងបានដដែល! តើបញ្ហាមួយហ្នឹងអស់លោកត្រូវធ្វើប៉ុន្មានលើកទៀ? ?
ភ្នំពេញៈ ថ្មីៗនេះទីតាំងហ្គេមបាញ់ត្រីដុះស្លែរមួយកន្លែងដែលមានម្ចាស់ឈ្មោះ ពៅ បានកំពុងតែបើកលេងសារជាថ្មីវិញហើយ ហើយលើកនេះដូចជាគគ្រឹកគគ្រេងជាងមុន គឺបើកលេងទាំងយប់ទាំងថ្ងៃតែម្ដង ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ទីតាំងហ្គេមបាញ់ត្រីដុះស្លែរដែលប្រមូលផ្តុំទៅដោយអ្នកញៀនល្បែង ថែមទាំងសង្ស័យថាជាទីតាំងជក់ នឹងចែកចាយគ្រឿងញៀនក៏អាចថាបាននោះ ស្ថិតនៅផ្លូវលំ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានលើកឡើងថាៈ ទីតាំងហ្គេមបាញ់ត្រីនេះ ជារឿងដដែលៗ បង្ក្រាប លេង លេង បង្ក្រាប មិនដឹងថាត្រូវបង្ក្រាបប៉ុន្មានលើកទៀតទេ ដូចជាគ្មានជំនឿក្នុងចិត្តលើលោកមេប៉ុសិ៍ចាក់អង្រែលើ និងលោកអធិការខណ្ឌមានជ័យទៀតនោះឡើយ បើតែយ៉ាងៗហ្នឹងនោះ!!ប្រជាពលរដ្ឋបានបន្តថា ការបើកលេងហ្គេមបាញ់ត្រីនេះគឺបានប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំងដោយពួកគាត់រស់នៅមានការភ័យខ្លាចនៅអំពើចោរលួច ឆក់ប្លន់ ដែលវាកើតចេញពីប្រភពល្បែងស៊ីសងខាងលើនេះផងដែរ។
ប្រភពបានបន្ថែមទៀតថាបើសិនជាមានព័ត៌ចុះផ្សាយខ្លាំងពេកគេបិទពេលថ្ងៃហើយលួចបើកនៅពេលយប់វិញ។ ដោយមានមន្ត្រីយោធាម្នាក់ឈ្មោះ ពៅ ជាអ្នកកាងឲ្យ អញ្ជឹងហើយ បានជាលោក អ៊ុំ រតនា មេប៉ុស្តិ៍ចាក់អង្រែលើ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ មិនហ៊ានក្អកនិងធ្វើការបង្រ្កាបទីតាំងខាងលើនោះឲ្យមានប្រសិទ្ធភាពសោះ។
ប្រជាពលរដ្ឋ បានដាក់ការសង្ស័យទៅលោកទាំងពីរថា ប្រហែលជាត្រូវដងត្រូវផ្លែគ្នាហើយមើលទៅ បានជាគ្មានប្រសិទ្ធភាពក្នុងការបង្ក្រាប បទល្មើសល្បែងស៊ីសង ក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងបែបនេះ។ទង្វើបែបនេះហាក់ផ្គើន ទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទៀតផង។
ពលរដ្ឋនៅរងចាំមើលចំណាត់ការរបស់លោក ពេជ្រ កែវមុន្នី អភិបាល ខណ្ឌមានជ័យ តើចិត្តសឿងហ៊ានចុះចាប់ និងបង្រ្កាបទីតាំងខាងលើដែរឬយ៉ាងណា៕