ពិតជាអសមត្ថភាពមែនហើយ! ហ្គេមបាញ់ត្រីដុះស្លែរ របស់ឈ្មោះ ពៅ កំពុងបើកលេងបង្អួតមេប៉ុស្តិ៍ចាក់អង្រែលើ និងអធិការខណ្ឌមានជ័យ យ៉ាងរំភើយ!
ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីដុះស្នឹមមួយកន្លែង របស់ឈ្មោះ ពៅ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃស្ថិតនៅផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូនដែលមានក្មេងទំនើងជាច្រើន ពិសេសអ្នកញៀនថ្នាំចូលជក់ថ្នាំញៀន និងចែកចាយគ្រឿងញៀន នៅទីតាំងខាងលើក៏អាចនិយាយបាន។
ការបើកលេងហ្គេមបាញ់នេះ គឺបានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្បែរខាងយ៉ាងខ្លាំងដោយពួកគាត់មានការភ័យខ្លាចនៅអំពើចោរលួចឆក់ប្លន់ដែលវាកើតចេញពីប្រភពល្បែងស៊ីសងនេះឯង។
ប្រភពព័ត៌មានបានឲ្យ ក្រៀល ហតញូស៍ ដឹងថា បើសិនជាមានព័ត៌មានចុះផ្សាយខ្លាំងពេក គេបិទពេលថ្ងៃ ហើយលួច បើកពេលយប់វិញ ដោយមានអ្នកកាងល្បែងឈ្មោះ ពៅ នៅពីក្រោយខ្នងអញ្ចឹងតើ បានជាលោក អ៊ុំ រតនា មេប៉ុស្តិ៍ចាក់អង្រែលើ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យមិនហ៊ានក្អកនិងធ្វើការបង្រាបទីតាំងខាងលើនោះសោះ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលោក ទាំងពីរថា ប្រហែលជាលោកបានសើមមាត់ សើមក និងបានទទួលសំណែនពីម្ចាស់ហ្គេមបាញ់ត្រីឈ្មោះ ពៅ នេះហើយមើលទៅបានជាមិនខ្ចីបង្រ្កាប នឹងបណ្តែតបណ្តោយឲ្យមានបទល្មើសល្បែងស៊ីសង នៅដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងទៅវិញ។
ទង្វើបែបនេះហាក់ដូចជាផ្គើន ទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃខ្លាំងសម្បើមណាស់។
ទាក់ទិនករណីល្បែងហ្គេមបាញ់ត្រីនេះលោក អ៊ុំ រតនាមេប៉ុស្តិ៍ ចាក់អង្រែលើបាននិយាយ តាមទូរស័ព្ទរបស់លោកលេខ ០១២ ៥៧៧ ០៨៥ ឲ្យក្រៀល ហតញូស៍ ដឹងថា ឮគេថាបិទហើយ បើនៅបើកទៀតចាំឲ្យគេទៅមើល។
ពលរដ្ឋនៅរងចាំមើលចំណាត់ការរបស់លោក ពេជ្រ កែវមុន្នីអភិបាល ខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការខណ្ឌតើចិត្តសឿងហ៊ានចុះចាប់និងបង្រ្កាបទីតាំងខាងលើបានដែរឬទេ??
ក្រៀល ហតញូស៍ៈ088 800 98 33/096 200 98 33.
មក