ល្បែងស៊ីសងនៅផ្លូវលេខ ៥CC ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរហាក់មិនអើពើ

ភ្នំពេញ៖ ល្បែងស៊ីសងកំពុងតែបើកលេងយ៉ាងពេញបន្ទុកដោយមិនរំខានមេប៉ុស្តិ៍ចោមចៅ២ និង អធិការខណ្ឌពោធិ៍សែនជ័យដោយមិនមានការចុះបង្ក្រាបពីអាជ្ញាធរឬសមត្ថកិច្ចណាឡើយ ។

ប្រភពពីប្រជាពលរដ្ធបានប្រាប់ថា ក្នុងទីតាំងផ្ទះនេះមានបើកល្បែងមាន់ជល់ហាយឡាយជារៀងរាល់ថ្ងៃបើគិតទៅឡលងដុះស្លែរយូរឆ្នាំមកហើយចំណែកឯលោក ហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកម៉មវុទ្ធីអធិការខណ្ឌកំពុងតែដេកលក់។

ពលរដ្ឋបានលើកជាសំណួរថាតើលោក អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ និងលោកអធិការ ម៉ន វុទ្ធី ពិតជាមិនដឹងរឿងល្បែងជល់មាន់ហាយឡាយនោះ ឬយ៉ាងណា? ឬក៏ដោយសារតែ កន្លែងនេះជាឆ្នាំងបាយរបស់ពួកលោក? បានជាបណ្ដោយឱ្យលេងយ៉ាងគឃ្លើនបែបនេះ?។

បើយោងតាមសម្ដីរបស់បងប្រុសម្នាក់ដែលរស់នៅម្ដុំនេះ គាត់បាននិយាយថា ប្រហែលជាឆ្នាំងបាយរបស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយនិងលោកអធិការខណ្ឌពោធិ៍សែនជ័យច្រើនជាង បានជាមិនមានអាជ្ញាធរណាហ៊ានក្អកនិងធ្វើការបង្ក្រាបទាល់តែសោះ។

ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរទីតាំងខាងលើបានសំណូមពរដល់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ មានវិធានការទប់ស្កាត់បទល្មើសនៅទីតាំងមួយកន្លែងនេះផង ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង