សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងក្នុងខេត្តកំពង់ចាម បើកលេងយ៉ាងរលូន តែអស់លោកសមត្ថកិច្ចមិនបង្ក្រាប សង្ស័យជាឆ្នាំងបាយក៏មិនដឹង…!!
ខេត្តកំពង់ចាមៈ សង្វៀនបញ្ជល់មាន់មួយកន្លែង បើកលេងយ៉ាងកក្រើកនៅទឹកដីខេត្តកំពង់ចាម នៅចំណុច ស្ពាន២៣ ស្ថិតនៅក្នុង ភូមិកាហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងតែលេងយ៉ាងសប្បាយគ្មានអាជ្ញាធរណា ឬសមត្ថកិច្ចណាធ្វើដឹងនោះទេ សង្ស័យតែជាឆ្នាំងបាយរបស់ពួកគាត់ហើយមើលទៅ។
មហាជនបានប្រាប់ឲ្យ ក្រៀល ហតញូស៍ ដឹងថា រាល់ថ្ងៃមានអ្នកញៀនល្បែងជិះសុទ្ធតែឡានស៊េរទំនើបៗ មកលេងនៅចំណុចទីតាំងខាងលើយ៉ាងរំភើយ ប៉ុន្តែសមត្ថកិច្ចហាក់បីដូចធ្វើមិនដឹងមិនលឺសោះ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់នេះ មានខ្នងបង្អែកធំណាស់ហើយមើលទៅ និងបានរត់ការតាំងពីជើងក្រោមរហូតដល់ថ្នាក់លើអស់ហើយ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបបែបនេះ។ ល្បែងស៊ីសងសង្វៀនបញ្ជល់មាន់ខាងលើនេះ លេងភ្នាល់មួយគូមួយគូសុទ្ធតែរាប់រយ រាប់ពាន់ដុល្លារ ឯនោះ ចំណែកឯពលរដ្ឋដែលរស់នៅម្តុំទីតាំងខាលលើនេះមានចម្ងល់ថាហេតុអ្វីបានជាលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មិនមានចំណាត់ការលើ ម្ចាស់ទីតាំងខាងលើនេះសោះ ឬក៍ត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់ទីតាំងបានជាមិនហ៊ានចុះបង្ក្រាប។ កន្លងទៅក្រុមការងារយើងក៍ធ្លាប់បានផ្តល់ព័តមានជូនលោក ឯម កុសល ស្នងការខេត្តកំពង់ចាមដែរ តែហាក់គ្មានប្រសិទ្ធភាពសោះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្ត និង លោក ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាម ជួយមានវិធានការ និងបន្តចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះសង្វៀនបញជល់មាន់ និងអាប៉ោងខាងលើនេះឲ្យខានតែបានដើម្បីភូមិ.ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡា ហោម ស ខេង ។
ទាក់ទិននិងករណីល្បែងស៊ីសងខាងលើនេះដែរ សារព័ត៌មានក្រៀល ហតញូស៍ រង់ចាំការស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធគ្រប់ពេលវេលា៕
ក្រៀល ហតញូស៍ៈ088 800 98 33/096 200 98 33.