លោកផ្កាយបី ប្រើត្រកូលថ្នាក់ដឹកនាំ ដើរបោកលុយប្រជាពលរដ្ឋយ៉ាងរំភើយ

ភ្ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានសម្រេចកសាងសំណុំរឿង ដែល​ពល​រដ្ឋ​ ២នាក់​ ប្តឹង​លោក​ផ្កាយ​៣ ឡេង​ ប៊ុន​ស្រ៊ី ហៅ​ ហ៊ុន​ ប៊ុនស្រ៊ី ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ក្នុង​អំពើ​ឆបោក​ប្រាក់​អស់​រាប់​ពាន់​ដុល្លារ​ បញ្ជូន​ទៅ​កាន់​សា​លាដំបូង​ខេត្ត​កណ្តាល​ដើម្បី​ចាត់ការ​បន្ត តាមនីតិវិធី។

យោង​តាមការ​បញ្ជាក់​ពីប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការនគរបាល​ស្រុក​អង្គស្នួលមន្ត្រី​ដដែល​ បាន​ប្រាប់​សារព័ត៌ក្នុងស្រុកតាមទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា​ ឆ្នាំ​២០២០នេះថា​ នគរបាល​ជំនាញ​ បាន​កសាង​សំណុំរឿង​ របស់​លោក​ផ្កាយ​៣ ឡេង​ ប៊ុន​ស្រ៊ី ហៅ​ ហ៊ុន​ ប៊ុន​ស្រ៊ី និង​បញ្ជូន​ទៅ​កាន់​តុលាការ​ ក្រោម​ការ​សន្និដ្ឋាន​ចោទ​ប្រកាន់​ពី​បទ​ រំលោភ​លើ​ទំនុកចិត្ត។

លោក​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​រូបនេះ​បន្ថែម​ថា​ សមត្ថកិច្ច​បានសម្រេច​បញ្ជូន​សំណុំរឿង​នេះទៅ​តុលាការ កាលពីចុងខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​បន្ទាប់​ពី​នគរបាល​កោះហៅ​ លោក​ផ្កាយ​៣ ឡេង​ ប៊ុនស្រ៊ី ហៅ​ ហ៊ុន​ ប៊ុន​ស៊្រី ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ តាមការ​ប្តឹង​របស់​ពល​រដ្ឋ​រងគ្រោះ​ ប៉ុន្តែ​ជននេះ​មិនព្រម​ចូល​ដោយ​ឲ្យ​ឈ្មោះ​ ជា​ គឹម​សេន​ ទាក់​ទង​ទៅ​សមត្ថកិច្ច​ និង​អះអាង​ថា​ ខ្លួន​ ឡេង​ ប៊ុន​ស្រ៊ី ហៅ​ ហ៊ុន​ ប៊ុន​ស្រ៊ី មិនបាន​ដឹងអ្វី​ទាំងអស់។

តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ មាន​ជនរងគ្រោះ​ជាដើម​បណ្តឹង​ចំនួន​ ២នាក់​ ដែលបានដាក់ពាក្យប្តឹងលោកផ្កាយ៣ ឡេង​ ប៊ុន​ស៊្រី ហៅ​ ហ៊ុន​ ប៊ុន​ស្រ៊ី ពី​បទ​រំលោភ​លើ​ទំនុកចិត្ត។

ជនរងគ្រោះ​ទី​១ឈ្មោះ​ ម៉ាប់​ វណ្ណៈ​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ មាន​ទី​លំនៅភូមិ​រូង​ ឃុំ​យុទ្ធ​សាមគ្គី​ស្រុក​ឧដុង្គ​ ខេខេត្តកំពង់ស្ពឺកាលពីអំឡុងដើមឆ្នាំ២០១៩ បានចាញ់បោក​លោក​ផ្កាយ​៣ ឡេង​ ប៊ុន​ស្រ៊ី ហៅ​ ហ៊ុន​ ប៊ុន​ស្រ៊ី ចំនួន​ ៣,៥០០ដុល្លារ​ ក្នុង​ករណី​រត់ការ​ចូលធ្វើជាទាហាន ប៉ុន្តែមិនបានសម្រេច។

ចំណែក​ជនរងគ្រោះ​ទី​២ឈ្មោះ​ លាស់​ សុខ​ខេន​ ភេទ​ស្រី​ មាន​ទី​លំនៅភូមិ​ត្រពាំង​ឈើនាង​ ឃុំពើក ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល កាល​ពីអំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៩ បានចាញ់បោក​លោក​ផ្កាយ​៣ ឡេង​ ប៊ុន​ស្រ៊ី ហៅ​ ហ៊ុន​ ប៊ុន​ស្រ៊ីចំនួន​ ២,០០០ ដុល្លារ ក្នុង​ករណី​រត់ការ​ដោះស្រាយ​បញ្ចប់រឿង​ក្តី​ដីធ្លី​នៅ​តុលាការ​ ប៉ុន្តែ​មិន​បានសម្រេច​ដូច​ការ​សន្យា។

ជនរងគ្រោះ​ឈ្មោះ​ ម៉ាប់​ វណ្ណៈ​ បានរៀប​រាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្លួន​បាន​ស្គាល់​លោក​ផ្កាយ​៣ ឡេង​ ប៊ុន​ស្រ៊ី ហៅ​ ហ៊ុន​ ប៊ុន​ស្រ៊ី តាម​រយៈ​ឈ្មោះ​ ណូន​ រស់​នៅ​ក្នុង​ស្រុក​អង្គស្នួល។ ឈ្មោះ ណូន​ បាននាំ​ជនរងគ្រោះ​ឲ្យ​ជួបលោក​ផ្កាយ​៣ ហ៊ុន​ ប៊ុន​ស្រ៊ី ឡេង​ ប៊ុន​ស្រ៊ី ដើម្បី​ឲ្យ​ជួយ​រត់ការ​ ចូលធ្វើជា​យោធា​ក្នុង​តម្លៃ​ព្រមព្រៀង​គ្នា​ចំនួន​ ៣,៥០០ដុល្លារ។

ដោយ​ការ​ជឿជាក់​លើឈ្មោះ​ ណូន​ និង​លោក​ផ្កាយ​៣ ហ៊ុន​ ប៊ុន​ស្រ៊ី ដែល​អះអាង​ថា​ ជា​សាច់ញាតិ​ថ្នាក់​ដឹក​នាំ​កំពូលរបស់​ជាតិ​និង​មាន​បក្ខពួក​ច្រើនណាស់ ចង់ធ្វើការនៅស្ថាប័នណាក៏បានដែរ​ ទើប​ជនរងគ្រោះ​ព្រមយក​លុយ​ចំនួន ៣,៥០០ ដុល្លារ ទៅ​ប្រគល់ឲ្យ​លោក​ផ្កាយ​៣ ហ៊ុន​ ប៊ុន​ស្រ៊ី ឬឡេង​ ប៊ុន​ស្រ៊ី ដល់​ផ្ទះ​នៅភូមិ​អង្គស្នួល​ទី​២ ឃុំពើក​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល។ ទាក់ទិននិងករណីមាន​ពល​រដ្ឋ​ប្តឹង​ចោទ​ប្រកាន់​ខាង​លើនេះ​គេហទំព័រ ក្រៀល ហតញូស៍ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកផ្កាយ៣យោធ ឈ្មោះ​ ឡេង​ ប៊ុន​ស្រ៊ី ហៅ​ ហ៊ុន​ ប៊ុន​ស្រ៊ី បាននៅឡើយ​ទេ​ ដោយគ្មានលេខ​ទូរស័ព្ទ៕

ក្រៀល ហតញូស៍ៈ088 800 98 33/096 200 98 33.

អត្ថបទដែលជាប់ទាក់ទង