ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រកបដោយប្រសិទ្ធភាព របស់លោកអធិការក្រុងដូនកែវ ឥន្ទ មណ្ឌល

(តាកែវ) បន្ទាប់ពីអង្គភាពសារព័ត៌មាន ក្រៀល ហតញូស៍ (www.krielhotnews.com) បានចុះផ្សាយអត្ថបទព័ត៌មានមួយក្រោមចំណងជើងថា៖ « ល្បែងស៊ីខុសច្បាប់កំពុងមានសន្ទុះខ្លាំងក្នុងក្រុង ដូនកែវ ខណៈប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ ដោយបានលើកជាសំនួរថា តើគោលនយោបាយភូមិ~ឃុំ~សង្កាត់មានសុវត្ថិភាព មានប្រសិទ្ធភាពដែរទេ?? » កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុង ដូនកែវ ខេត្តតាកែវ បានចាត់ឲ្យលោកអនុសេនីយ៍ឯក ឡាយ ហាប់ អធិការរង ដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរកាក្រៅ ធ្វើការស្រាវជ្រាវរកទីតាំងដែលបើកលេងល្បែងស៊ីសង ( ជល់មាន់តាមអនឡាញ អាប៉ោង បៀរ ) ដើម្បីធ្វើការបង្ក្រាប ពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តឲ្យខាងតែបាន។

ជាលទ្ធផលកំលាំងសមត្ថកិច្ច បានសហការរកឃើញទីតាំងចំនួន ២ កន្លែង ដែលបានលបលាក់បើកលេងល្បែងស៊ីសងខុសច្បាប់ដូចការចុះផ្សាយពិតប្រាកដមែន ដោយទីតាំងទី១ ចំណុចផ្ទះដកដាក់ប្រាក់ «សារិន រតនា» ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលមានម្ចាស់ទីតាំងល្បែងឈ្មោះ សយ ស៊ន ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ លក់កាហ្វេ និងទីតាំងទី២ ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ម្ចាស់ឈ្មោះ យឹម ស្រ៊ី ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរ លក់ដូរ។

សមត្ថកិច្ចបានធ្វើការអប់រំណែនាំម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំង២ នឹងបានធ្វើកិច្ចសន្យាជាលាយ លក្ខណ៍អក្សរជាមួយម្ចាស់ទីតាំងទាំងនោះ គឺបញ្ឃប់មិនឲ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ ,បៀរ) ទៀតឡើយ។ ប្រសិនបើមិនគោរតាមកិច្ចសន្យាខាងលើនោះទេ ដោយនៅតែបន្តលួចបើកលេងទៀត សមត្ថកិច្ចនឹងមានវិធានការតាមច្បាប់ជាធរមានជាក់ជាមិនខាន។

ចំណាត់ការប្រកបដោយប្រសិទ្ធភាព នឹងទាន់ពេលវេលារបស់លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃ អធិការដ្ឋាននគរបាលក្រុងដូនកែវ ទទួលបានការសាទរយ៉ាងខ្លាំងពីមហាជនទូទៅ ពិសេសប្រជាពលរដ្ឋក្នុង មូលដ្ឋានតែម្តង ដោយពួកគាត់បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា «ពួកគាត់ពិតជាសប្បាយចិត្ត និងកក់ក្តៅខ្លាំងណាស់ ដែលមូលដ្ឋានរបស់ពួកគាត់មានមន្ត្រីល្អ ស្វាហាប់ ឆ្លើយតបទាន់សភាពការណ៍នឹងភាពអសកម្មដូច្នេះ»៕

អត្ថបទដែលជាប់ទាក់ទង