ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ជំនួយការអមទីស្តីគណៈរដ្ឋមន្រ្តី អញ្ជើញជាអធីបតីភាពពិធីបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន វគ្គទី១ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព

ភ្នំពេញ៖ អ្នកសារព័ត៌មាន ៧០ រូប មកពី ១៥ អង្គភាពផ្សេងគ្នា បានចូលវៀនវគ្គបណ្តុះបណ្តាល លើកទី១ ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្លឹបអ្នកកាសែតឯករាជ្យ ក្រោមកិច្ចជួយឧបត្ថម្ភគាំទ្រ ទាំងកំលាំងកាយ កំលាំងចិត្ត និង ថវិកា ពីសំណាក់ ឯកឧត្តម ភឺន ផល្លា ជំនួយការ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការជួយជ្រោមជ្រេងពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី ។

ពិធីបើកវគ្គនេះ ប្រព្រឹត្តទៅនៅ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៣ នៅភោជនីយដ្ឋាន ធីម កាហ្វេ (ផ្សារដីហ៊ុយ) ក្រោមអធីបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

មានមតិស្វាគមន៏គណៈអធីបតី លោក ឡេង ឡៃ អគ្គលេខាធិការសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពបានអានរបាយការណ៍គោរពរាយការណ៍ជូន ឯកឧត្តមប្រធានគណៈអធីបតី មេត្តាជ្រាបថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ទើបតែបង្កើតឡើងនៅចុងឆ្នាំ ២០២២ នេះទេ តាមរយៈប្រកាសលេខ ៥១០៤ ប្រ.ក ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២ និង លិខិតអនុញ្ញាតិរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លេខ ១៣១ ព.ស.ល.អ ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២។លោក ឡេង ឡៃ បានបញ្ជាក់ជូនគណៈអធីបតីអំពីបេសកកម្មថ្មីៗទើបសម្រេចបាននិងបេសកកម្មនិងផែនការសកម្មភាពបន្តទៅមុខទៀត ជូនគណៈអធីបតីបានជ្រាប។

ថ្លែងក្នុងការបើកកម្មវិធីបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ជំនួយការអមទីស្តីគណៈរដ្ឋមន្រ្តី មានមានមតិសំណេះសំណាលជាមួយសិក្ខាកាមទាំងអស់ អោយប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលចុះបំពេញភារកិច្ច និងបានមានមតិផ្តាំផ្ញើសិក្ខាកាមរយៈពេល១ថ្ងៃនេះ អោយខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ដែលលោកសាស្ត្រាចារ្យឧទ្ទេស បានចំណាយពេលវេលាចែករំលែកជូន។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ក៏បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនលើវិស័យព័ត៌មានរបស់ឯកឧត្តមផ្ទាល់ ដែលកន្លងមកឯកឧត្តមធ្លាប់មានបទពិសោធន៍ជាអ្នកសារព័ត៌មានរយៈពេលច្រើនឆ្នាំផងដែរ។

ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រកាសបើកជាផ្លូវការដោយប្រធានគណៈអធីបតី ប្រកបដោយបរិយាកាសរីករាយបំផុត។

គួរបញ្ញាក់ផងដែរថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្លឹបអ្នកកាសែតឯករាជ្យ បើក វគ្គបណ្តុះបណ្តាលស្តីអំពី (ឥរិយាបថអ្នកសារព័ត៌មានសម័យទំនើប) ផ្តោតលើប្រធានបទ ៥ ៖
១-ក្រមសីលធម៌វិជ្ជាជីវៈ
២-សែ្វងយល់ពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាន
៣-វិធីសាស្រ្តសរសេអត្ថបទនិងរាយការណ៍ព័ត៌មានផ្ទាល់
៤-វិធីសាស្រ្តបញ្ជូនព័ត៌មានតាមបច្ចេកទេសទំនើប
៥-វិធីសាស្រ្តចុះយកព័ត៌មាននិងរាយការណ៍ព័ត៌មានក្តៅ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទឧទ្ទេសនាមបង្ហាញពីសំណាក់ សាស្រ្តាចារ្យបណ្ឌិត និង ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យឧទ្ទេស ដែលមានបទពិសោធន៍ល្អៗជាច្រើនរូបចូលរួមចែករំលែក៕

អត្ថបទដែលជាប់ទាក់ទង