មន្ត្រីយោធាពាក់ផ្កាយ១ សេស យ៉ុង មានចិត្តលោភលន់ សាងសង់សំណង់លើដីចំណីព្រែក ល្មេីសនិងវិធានការរដ្ឋបាលក្រុងកំពត…!

ខេត្តកំពត៖ ឈ្មោះ សេស យ៉ុង ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយ១ បានសាងសង់សំណង់ លើដីចំណីមាត់ព្រែក ធ្វើឲ្យផល់ប៉ះពាល់ ដល់បរិស្ថាន ធនធានធម្មជាតិ និងភ្ញៀវជាតិអន្តរជាតិ ខណៈមកលេងកំសាន្តតាមមាត់សមុទ្រព្រែក ដែលមានទីតាំងស្ថិតនៅក្នុងភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

បុគ្គល សេស យ៉ុង អាងអំណាចខ្លួនជាមន្ត្រីយោធា មិនគោរពតាមសេចក្តីណែនាំ និងវិធានការរដ្ឋបាលក្រុងកំពត ចុះលេខ: ១៧០/២១ ស.ជ.ណ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ សេចក្តី ជូនដំណឹងស្តីពីការរុះរើរបង និងកញ្ចុះ ធ្វើរំលោភលើដីចំណីព្រែក ថែមទាំងបានប្រេីពាក្យសំដីមិនសមរម្យ ជេរប្រមាថ មកលើលោកអភិបាលក្រុងកំពត ដែលជាមន្ត្រីអនុវត្តន៍ច្បាប់ មិនអាចទទួលយកបាន។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅក្បែរខាង បានសម្តែងការមិនពេញចិត្ត ចំពោះទង្វើអាក្រក់របស់បុគ្គល សេស យ៉ុង ដែលអាងខ្លួនជាមន្ត្រីយោធាពាក់ផ្កាយ១ យកតួនាទី មកប្រេីល្មេីសច្បាប់ និងវិធានការរដ្ឋបាល របស់ក្រុងកំពត ដែលបានជូនដំណឹងជាច្រេីនលេីក ជាច្រើនសារ នៅតែមិនស្តាប់ ផ្គើន ថែមទាំងបានពង្រីកទីតាំងខុសច្បាប់លេីមាត់ព្រែកបន្ថែមទៀត។

ចំពោះករណីមន្ត្រីយោធាពាក់ផ្កាយ១ ប្រើអំណាចរំលោភយកដីចំណីព្រែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ប្រជាពលរដ្ឋបានផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំលើបុរសចិត្តធម៌ ពោរពេញដោយសុភវិនិច្ឆ័យ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ថានឹងអាចដកយកដីចំណីព្រែកដែលបុគ្គល សេស យ៉ុង រំលោភយកនោះ មកជាប្រយោជន៍សាធារណៈវិញជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង