ពីរករណីផ្សេងគ្នា សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០៣ នាក់ និងពលករចំនួន ០៦ នាក់!

អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០៣ នាក់ និងពលករចំនួន ០៦ នាក់!

ករណីទី១ : នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង ០៥ នាទី នៅចំណុច ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រ ក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំងចំរុះជួរមុខ បង្ក្រាបករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន (ចូលទៅក្នុងប្រទេសថៃ ) មួយករណី បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១ នាក់ ឈ្មោះ យ៉ែម ម៉ាប់ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងជនសង្ស័យជាមេខ្យល់ចំនួន ០២ នាក់ទៀត រត់គេចខ្លួន ដោយបានធ្វើសកម្មភាពទាក់ទងគ្នា លួចនាំពលករចំនួន ០៣ នាក់ ប្រុសចំនួន ០២ នាក់ និងស្រី ០១ នាក់ រួមមានៈ

១- ឈ្មោះ ម៉ុម តុំ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិសូរិយា ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត និងមនុស្សប្រុសស្រី ចំនួន ០២ នាក់ ទៀត មិនស្គាល់ឈ្មោះ មកពីខេត្តកំពត បានឆ្លងដែនចូលទៅក្នុងប្រទសថៃ ដោយយកប្រាក់ថ្លៃជូនផ្លូវពីពលករ ក្នុងម្នាក់ចំនួន ៨.០០០ បាត។

ករណីទី២: នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចដីថៃ ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងចំរុះជួរមុខ ប្រចាំការតាមមាត់អូរព្រំដែនចំណុចខាងលើ បង្ក្រាបករណី នាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ចូលទៅក្នុងប្រទេសថៃ ដោយបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០២ នាក់ៈ

១- ឈ្មោះ ប៉ិត ស្រស់ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
២- ឈ្មោះ មឿន វីត ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងជនសង្ស័យជាមេខ្យល់ម្នាក់ទៀត បានរត់គេចខ្លួនបាត់។ ជនសង្ស័យខាងលើបានធ្វើ សកម្មភាពទាក់ទងគ្នា លួចនាំពលករចំនួន ០៥ នាក់ រួមមានៈ

១-ឈ្មោះ យ៉េត យ៉ាន ភេទស្រី អាយុ ៤២ ឆ្នាំ
២-ឈ្មោះ អ៊ី ចាន់ណា ភេទស្រី អាយុ ៣៦ ឆ្នាំ
៣-ឈ្មោះ ផន ផាត ភេទប្រុស អាយុ ៤០ ឆ្នាំ
៤-ឈ្មោះ យ៉េត ធីរ៉ាក់ ភេទប្រុស អាយុ ៣៣ ឆ្នាំ
៥-ឈ្មោះ ផាត វិផា ភេទស្រី អាយុ ១៥ ឆ្នាំ អ្នកទាំង៥នាក់ មានទីលំនៅភូមិអូគគីកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង រួមទាំងក្មេងស្រីម្នាក់ នាំឆ្លងដែនចូលទៅក្នុងប្រទសថៃ ដោយយកប្រាក់ថ្លៃជូនផ្លូវពីពលករម្នាក់ចំនួន ១.៥០០ បាត ។

បច្ចុប្បន្នជនសង្ស័យក្នុងករណីទាំងពីរខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ដោយឡែកពលករទាំង ០៦ នាក់ សមត្ថកិច្ចបាន ធ្វើការអប់រំណែនាំ និង ឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ៕ ដោយៈ គង់ សឿន ០២១

អត្ថបទដែលជាប់ទាក់ទង