អភិបាលខេត្តកំពតបញ្ជាឲ្យអ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីពីជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង ឬក្មួយតូចៗ លក់បន្លែបង្កា ត្រី បន្តិចបន្តួចនោះឡើយ!
កំពតៈ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាល ខេត្ត កំពត កាលព្រឹក ថ្ងៃ ចន្ទ ទី ១៨ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅ បាន អញ្ជើញ ចុះ សាកសួរ សុខទុក្ខ ជាមួយ អាជីវករ ផ្សារ សាមគ្គី ទី រួម ខេត្ត កំពត ក្នុង សង្កាត់ កំពង់ បាយ ក្រុង កំពត អមដំណើរ ដោយ លោក ស្នងការ ខេត្ត លោក អភិបាល ក្រុង លោក លោក ស្រី ប្រធាន មន្ទីរ ពាក់ព័ន្ធ មួយ ចំនួន ទៀត ។
ក្នុង ឱកាស នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកាមួយចំនួនជូនដល់លោកតា លោកយាយ នឹងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ ពី ៦០ ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីបន្តិចបន្តួចនោះឡើយ ហើយ ឯកឧត្ដម ក៏ បាន ទទួល យក សូម ណូម ពរ មួយ ចំនួន របស់ អាជីវករ ដេីម្បី ដោះស្រាយ ជូន ពួក គាត់ ផង ដែរ៕