មុខសញ្ញានាំពលករឆ្លងដែនដោយមិនស្របច្បាប់ចូលក្នុងទឹកដីថៃ ត្រូវបានបង្ក្រាប!
ខេត្តបាត់ដំបងៈ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចពាក់ព័ន្ធបានធ្វើការឃាត់ខ្លួនបានពលករចំនួន ៧ នាក់ ស្រី ៤ នាក់ក្នុងនោះមានអនីតិជនចំនួន ២ នាក់ ស្រី១ នាក់។ ដោយឡែកនៅថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:ការពារព្រំដែនគោក ៨១៩ ដឹកនាំកម្លាំងអន្តរាគមន៍ និងកំលាំងប្រចាំការជួរមុខប៉ុស្តិ៍ស្វាយចេក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការស្រុក នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះបង្រ្កាបមុខសញ្ញានាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែនចូលក្នុងទឹកដីថៃ ចំនួន ៥ ទីតាំងៈ
ទី១ៈ នៅចំណុចផ្ទះសំណាក់ តាំង ប៉េងគាង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង
ទី២ៈ នៅចំណុចផ្ទះសំណាក់ ៧៧ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង
ទី៣ៈ នៅចំណុចផ្ទះសំណាក់ថ្មកែវ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង
ទី៤ៈ នៅចំណុចផ្ទះសំណាក់ឈូកពេជ្រ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង
ទី៥ៈ នៅចំណុចផ្ទះសំណាក់ណាចា៎៎ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ឃាត់ខ្លួនពលករប្រុសស្រីសរុបចំនួន ១៣០ នាក់ ស្រី ៥២ នាក់ ក្មេង ១៣ នាក់ ( ក្មេងស្រី ៩ នាក់ )។
នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ២ នាក់ ដែលមានដូចជាៈ
១ ឈ្មោះ សឿន វេត ភេទប្រុស់ អាយុ ២៦ ឆ្នាំ
២ ឈ្មោះ ជិន សិរី ភេទប្រុស អាយុ ១៨ ឆ្នាំ អ្នកទាំងពីររស់នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង កំពុងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត៕