ប្រធានគណៈពង្រឹងភូមិមេសរប្រចាន់លើ ស្រុកពារាំង បន្តចុះជួសជុលផ្លូវលំដែលរងការខួចខាត!

ព្រៃវែងៈ នារដូវវស្សានេះផ្លូវលំមួយចំនួនតាមតំបន់នានាត្រូវបានទទួលរងការខួចខាតដោយសារទឹកជន់លិច ក្នុងនោះផ្លូវលំជាច្រើនខ្សែក្នុងភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង កំពុងដង្ហោយរកការ ស្ថាបនាជាបន្ទាន់ ដោយសារតែពេលនេះបានក្លាយជាភក់ជ្រាំយ៉ាងក្រាស់ឃ្មឹក ដែលមិនអាចធ្វើដំណើរបានសោះឡើយ។

ប្រជាពលរដ្ឋស្នើសុំថ្នាក់ដឹកនាំជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេសរប្រចាន់ បានចាត់លោក តេង ប៊ុនថុន ជាអនុប្រធានក្រុមការងារឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើឲ្យចុះជួយជួសជុលផ្លូវលំដែលរងការខួចខាតជូនប្រជាពលរដ្ឋ ។

ជុំវិញបញ្ហានេះ លោក ចែម រិន មេភូមិ មេសរប្រចាន់លើ បានឲ្យដឹងដែរថា ផ្លូវក្នុងភូមិពិតជាជួបបញ្ហាយ៉ាងដូច្នេះមែន តែក៏កំពុងតែទទួលបានការស្ថាបនាពីគណៈពង្រឹងភូមិប្រចាន់លើផងដែរ ដោយមានលោក តេង ប៊ុនថុន ជាប្រធានគណៈពង្រឹងភូមិមេសរប្រចាន់លើ និង ជាអនុប្រធានគណៈពង្រឹងឃុំមេសរប្រចាន់ ផងដែរ ។

បើតាមប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំងហើយចាត់ទុកថានេះជាប្រវត្តិសាស្ត្រហើយ ដែលមានវត្តមានលោក តេង ប៊ុនថុន ជាប្រធានគណៈពង្រឹងភូមិមេសរប្រចាន់លើ ដែលបានខិតខំឥតស្រាកស្រាន្តចុះជួបប្រជាពលរដ្ឋជាប្រចាំ និង បានរៃអង្គាសថវិកាពីអាជីវករនានាព្រមទាំងចេញកម្លាំងពលកម្មផ្ទាល់ខ្លួនផងដែរ ប្រមូលផ្ដុំប្រជាពលរដ្ឋឲ្យចូលរួមស្ថាបនាផ្លូវ ជាច្រើនខ្សែដែលកំពុងតែជួបការពិបាកក្នុងការធ្វើដំណើរនាពេលនេះ ។

ការខិតខំរបស់គណៈពង្រឹងភូមិមេសរប្រចាន់លើនិងប្រជាពលរដ្ឋនាពេលនេះ នៅមិនទាន់បានទទួលលទ្ធផលល្អ១០០% នៅឡើយទេ ដោយសារតែការស្ថាបនាផ្លូវក្នុងភូមិទាមទារការចំណាយយ៉ាងច្រើន ដែលជាជំហានដំបូង លោក តេង ប៊ុនថុន ដែលជាប្រធានគណៈពង្រឹងភូមិមេសរប្រចាន់លើ បានចាក់កម្ទេចឥដ្ឋជាបន្តបន្ទាប់សិនដើម្បីធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរជាបណ្ដោះអាសន្នបាន ។ហើយជំហានបន្ទាប់ទៀត លោក តេង ប៊ុនថុន នឹងខិតខំប្រឹងប្រែងជាមួយនិងប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរភូមិ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវជាច្រើនខ្សែក្នុងភូមិដែលកំពុងជួបការលំបាកនេះ អាចនឹងល្អស្អាតប្រសើរក្នុងការធ្វើដំណើរ ហើយភូមិមេសរប្រចាន់លើ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ ក្រោមការចូលរួមយ៉ាងសកម្មពីគណៈពង្រឹងភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាធ្លុងមួយ ៕

អត្ថបទដែលជាប់ទាក់ទង