ប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីល្បែងស៊ីសងសង្វៀនបញ្ជល់មាន់ អាប៉ោង នៅចំណុចរ៉ាដា ការបង្ក្រាបគ្មានប្រសិទ្ធភាព តើលោកធំណាជាអ្នកកាង?
ភ្នំពេញៈ បញ្ហាកូវីត១៩ កំពុងផ្ទុះឡើងជាខ្លាំងនាពេលបច្ចុប្បន្ននេះ ដែលប្រមុខរាជរដ្ឋាភិបាលបានស្នើសុំយ៉ាងទទូចដល់ប្រជាពលរដ្ឋកុំឲ្យមានការជួបជុំ ទោះក្នុងកម្មវិធីអ្វីក៏ដោយ។ ទោះជាយ៉ាងនេះក្តី គេបានមើលឃើញថាអ្នកញៀនល្បែងសង្វៀនបញ្ជល់មាន់ជាច្រើនបានមកពពាក់ ពពូន លេងភ្នាល់គ្នាយ៉ាងរំភើយ ហាក់មិនខ្វល់ខ្វាយអ្វីទាំងអស់។ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ចដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបឲ្យមានប្រសិទ្ធភាពទាល់តែសោះ បើទោះបីជាមានការរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយចុះ។
ប្រជាពលរដ្ឋរស់នៅផ្លូវតំបន់រ៉ាដា ភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញគ្រប់គ្រង ដោយលោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌ សែនសុខ និង លោកអធិការខណ្ឌ ហ៊ួ ម៉េងវ៉ាង មានចំណាត់ការបង្រ្កាបម្តងរួចមកហេីយដែរ កាលពីនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ តែល្បែងស៊ីសងប្រជល់មាន់មួយកន្លែងនេះ នៅតែបន្តបើកលួចលាក់លេង ដដែលៗ ដោយក្រុមអ្នកញៀនល្បែងទាំងនោះអះអាង ថា បានរត់ការរួចរាល់អស់ហើយ ចាប់ពីក្រោមដល់លេី ទទួលភ្លេីងខៀវជាថ្នូរនិងការបេីកលេង ។
គួបញ្ជាក់ផងដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់លេីល្បែងសុីសងក្នុងបណ្តាខណ្ឌនីមួយៗ ត្រូវតែមានវិធានការបង្រ្កាបឲ្យអស់ កុំឲ្យមានការជួបជុំ លួចបង្កេីតសង្វៀនបញ្ជល់មាន់ ឬ ល្បែងសុីសងផ្សេងៗខុសច្បាប់ជាបន្ទាន់។ តែដោយទ្បែក លោក ហ៊ួរ ម៉េងវ៉ាង មេប៉ូលីសខណ្ឌសែនសុខ ពលរដ្ឋបានរាយការណ៍ទៅជាច្រេីនលេីក ច្រេីនសារ បានត្រឹមតែបង្អើលៗតែប៉ុណ្ណោះ វិធានការរបស់លោកហាក់បីដូចជាធ្វើមិនពេញដៃពេញជើងទាល់តែសោះ ដូចជាបិតបាំង ការពារបទល្មេីសម៉េចមិនដឹង! ដោយមិនគោរពបទបញ្ជារថ្នាក់ដឹងនាំ បម្រាមហាមដាច់ខាតចំពោះល្បែងស៊ីសង។
ប្រជាពលរដ្ឋបានសំណូមពរដល់អស់លោកជាមន្រ្តីអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌសែនសុខ សូមកុំបណ្ដែតបណ្តោយតទៅទៀតអី ព្រោះក្នុងមួយថ្ងៃៗ មានអ្នកទៅលេងល្បែងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលជាបញ្ហាដ៏គួរឱ្យភ័យខ្លាចទាល់តែសោះ។
បើនិយាយពីលោកនាយប៉ុស្តិ៍នគរបាលភ្នំពេញថ្មីវិញ បិតភ្នែកលួចលាក់ បិតបាំង ការពារ និង ឃុបឃិត បង្កេីតល្បែងស៊ីសងខុសច្បាប់ កើតឡើងយ៉ាងពេញបន្ទុកដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន៕