តំណាងពលរដ្ឋភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ត្រូវបានឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ អនុញ្ញាតឲ្យចូលជួប ដើម្បីរាយការណ៍ពីដំណើររឿងទំនាស់ដីធ្លី!

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ តំណាងប្រជាពលរដ្ឋចំនួន០៨នាក់ ក្នុងរឿងរ៉ាវទំនាស់ដីធ្លី នៅចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួប ដើម្បីសាកសួរ នឹងរាយការណ៍រឿងរ៉ាវទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃយូរឆ្នាំមកហើយនោះ។

កាយវិការដ៏ទន់ភ្លន់ និងការយកចិត្តទុកដាក់ ដោះស្រាយ ប្រកបដោយភាពប្រាកដប្រជារបស់ឯកឧត្តម ដួង តារា បានធ្វើឲ្យតំណាងប្រជាពលរដ្ឋ ដែលមានឱកាសចូលជួបនៅថ្ងៃនេាះ លាន់មាត់សសើរមិនដាច់ពីមាត់ ថា នេះគឺពិតជាថ្នាក់ដឹកនាំមួយរូបដែលមានភាពប៉ិនប្រសប់នៅក្នុងការដោះស្រាយរឿងរ៉ាវប្រជាពលរដ្ឋពិតមែន ជាក់ស្តែងអ្វីដែលពួកគាត់បានឃើញគឺ ឯកឧត្តម ដួង តារា លោកបានផ្តល់ឱកាសសាកសួរ និងទំនាក់ទំនងប្រកបដោយ ការយកចិត្តទុកដាក់បំផុត ដោយមិនមានការរើសអើងអ្វីសោះឡើយ ។

សម្រាប់សកម្មភាពដ៏ប្រសើរនៅថ្ងៃនោះ តំណាងប្រជាពលរដ្ឋទាំង០៨រូប មានក្តីគោរពពេញចិត្តយ៉ាងខ្លាំង ព្រម ទាំងបានលើកឡើងថា នៅពេលនេះ ពួកគាត់ទាំងអស់គ្នា មានជំនឿចិត្តហើយ គឺមិនខុសពីប្រសាសន៌សម្តេចតេជោ លើកឡើងពិតមែន បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក្តី គឺរូបសម្តេច មិនទុកឲ្យពលរដ្ឋរស់នៅក្នុង ភាពអស់សង្ឃឹម និងឯកានោះឡើយ សម្តេចតែងផ្តល់នូវការយកចិត្តទុកដាក់ជូនពលរដ្ឋគ្រប់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង