នេះជាមេរៀន ហ៊ានទៀតទេថ្ងៃក្រោយ….!!
អណ្តាតភ្លើងបានឆាបឆេះម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែមួយគ្រឿងបើកបរដោយបុរសម្នាក់ នៅវេលាម៉ោង ៧:១៥ នាទី ព្រលប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ នៅចំណុចស្ពានទី៧ ភូមិរការខ្ពស់ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពពីប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មាន កៀល ហតញូស៍ យើងដឹថា មូលហេតុដែលបណ្តាលឲ្យមានអណ្តាតភ្លើងឆាបចេះឡើង ដោយសារបុរសអ្នកបើកបរនោះ ជិះចូលទៅចាក់សាំង តែមិនព្រមពន្លត់ម៉ាស៊ីនម៉ូតូនោះទេ ហើយប្រហែលតំណក់សាំងធ្លាក់លើម៉ាស៊ីនដែលកំពុងតែក្តៅ ទើបបង្កើតឲ្យមានការឆាបឆេះបែបនេះ បើកុំតែបានប្រជាពលរដ្ឋជួយពន្លត់ទាន់ពេល កុំអីអាចនឹងមានអាសន្នធំ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គឺគ្រាន់ខូចខាតម៉ូតូធ្ងន់ធ្ងរតែប៉ុណ្ណោហ។
នេះជាមេរៀន ក្រើនរំលឹកដល់អ្នកប្រើប្រាស់យាន្តជំនិះគ្រប់ប្រភេទ កុំចេះតែហ៊ាន ពេលចូលចាក់ប្រេងសាំងត្រូវតែពន្លត់ម៉ាស៊ីនជាដាច់ខាត បើមិនចង់ដូចករណីនេះ៕ អត្តបទដោយៈ ភាន់ សុផាត
អត្តបទដោយៈ ភាន់ សុផាត