សម្តេចតេជោ បានប្រកាសឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល និងជំនួយមួយចំនួនទៀតទៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ ៖ សម្តេចតេជោ បានប្រកាស ឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល និងជំនួយមួយចំនួនទៀតទៅខេត្តបន្ទាយមានជ័យដូចជា ឃីតចំនួន៥ពាន់ឃីត មីចំនួន៥ពាន់កេស និងទឹកសុទ្ធចំនួន១ម៉ឺនកេស ដែលថវិកា និងជំនួយទាំងនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែង ដឹកជញ្ជូនទៅប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យទាំងយប់នេះតែម្តង ក្នុងការរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
ក្រោយពីការប្រកាស របស់សម្តេចតេជោ នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកជំនួយបន្ថែមរបស់សម្តេចតេជោ ចេញទៅទាំងយប់ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ការដឹកជំនួយបន្ថែមនេះ ដោយមានបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ហើយបានចេញរថយន្តចំនួន៣១គ្រឿង៕