តើលោកសុខហេង អធិការខណ្ឌទួលគោកមានពាក់ព័ន្ធអ្វីចំពោះមេវង់អាប៉ោងឈ្មោះធឿនបានជាមិនបង្រ្កាប?

ភ្នំពេញ: ទីតាំងវង់អាប៉ោងបនល្បែងដុះស្លែមួយកន្លែងស្ថិតនៅក្រោយផ្ទះលេខ48 ផ្លូវលេខ247Z ក្រុមទី11 ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានក្រុមអ្នកញៀនល្បែងបានប្រមូលគ្នាលេងជារៀងរាល់ថ្ងៃ។

ចំណែកឯមេប៉ុស្តិ៍បឹងសាឡាង និងលោកសុខហេង អធិការខណ្ឌទួលគោកម្នាក់ៗគាំងត្រកៀកស្តូកតែម្តង គឺធ្វើគធ្វើថ្លង់មិនដឹងមិនឮមិនបានដឹកនាំកម្លាំងចុះមកបង្រ្កាបបានម្តងណាឡើយ។

លោកទាំងពីរធ្វើរបៀបនេះហាក់ផ្គើនទៅនិងអនុសាសដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកបានថ្លែងទៅកាន់ជនរួមជាតិស្តីអំពីជម្ងឺកូវិដ១៩កំពុងតែឆ្លងរាលដាលចូលក្នុងសហគមន៍ហាមធ្វើពីធីជួបជុំមានគ្នាច្រើន។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលមេប៉ុស្តិ៍បឹងសាឡាង និងអធិការខណ្ឌទួលគោកនោះបានទទួលសំណែនតាស្រម៉ូមពីមេបនល្បែងពីបុគ្គលឈ្មោះធឿននោះហើយមើលទៅបានជាមិនធ្វើការបង្រ្កាប?។

បើគិតចំងាយពីទីតាំងវង់អាប៉ោងដុះស្លែមួយនេះវានៅមិនឆ្ញាយពីប៉ុស្តិ៍រដ្ឋបាលបឹងសាឡាងនិងអធិការទួលគោកនោះឡើយ។

ប្រជាពលរដ្ឋរស់ជិតកន្លែងបនល្បែងនេះបានសំណូមពរទៅដល់លោកឯកឃុនឌៀន អភិបាលខណ្ឌទួលគោក និងលោក ឃួងស្រេងអភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលទីតាំងបនល្បែងសុីសងមួយហ្នឹងផង។

ដើម្បីចូលរួមចំណែកអនុវត្តនៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃផងដែរ ព្រោះអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទនិងអំពើហឹង្សាក្នុងគ្រួសារ គឺវាបានផ្តើមចេញពីប្រភពល្បែងសុីសងនោះឯង៕

អត្ថបទដែលជាប់ទាក់ទង