កម្ពុជាមានករណីព្យាបាលជាសះស្បើយពីកូវីដ១៩ថ្មីចំនួន២នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសថា មានអ្នកជាសះស្បើ យពីជំងឺកូវីដ-១៩ ចំនួន២ នាក់ទៀត។ ក្នុងនោះ ម្នាក់ជាអ្នកពាក់ព័ន្ធននិងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២៨វិច្ឆិកា។ រីឯម្នាក់ទៀតជាអ្នកដំណើរ ចូលមកកម្ពុជា។
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ទាំង២នាក់ថ្មីនេះរួមមានៈ ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។នចំណែកឯម្នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូនេះ ព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា មានអ្នកឆ្លងសរុបត្រឹមតែ ៤១នាក់ដដែល។ រីឯអ្នកជាសះស្បើយមានចំនួន ៣១នាក់។ ដោយឡែកនៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦៣នាក់។ ក្នុងនោះ ៣៤៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕