រថយន្ត Mazda ពណ៌ត្រេអុី បុកជាមួយJeep ស្លាប់ម្នាក់ និង៣នាក់ទៀតរងបួស
រថយន្ត Mazda ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02- 2.9574 (ទិសដៅពីលិចទៅកេីត ) បុកជាមួយ Jeep ពាក់ស្លាកលេខ ភ្នំពេញ 2BE1738 (ទិសដៅពីកេីតទៅលិច )បញ្រ្ចាសទិសគ្នា នៅលេីផ្លូវជាតិលេខ៦ ភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់ វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ទី១-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ ៤៤ឆ្នាំមានទីលំនៅបុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ ស្លាប់ ) ទី២- ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ ៣៨ឆ្នាំមានទីលំនៅ បុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ របួសធ្ងន់ )
ទី៣- ឈ្មោះ យូរ រ៉ូ ភេទប្រុស អាយុ ០២ឆ្នាំ ( ជាកូនជនរងគ្រោះខាងលេីរបួសស្រាល) និងទី៤-ឈ្មោះ សួន សុកូឡា ភេទប្រុ អាយុ២៩ឆ្នាំមានទីលំនៅ ភូមិកងតាណឹងទី៨ ឃុំកងតាណឹម ស្រុកកងមាស ខេត្តកំពង់ចាម ( អ្នកបេីកបររថយន្ត Jeep របួសស្រាល )។
បន្ទាប់ពីបង្កហេតុអ្នកបេីកបររថយន្ត Mazda ពណ៌ត្រេអុី គេចខ្លួនបាត់ ឯជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕