តក់ស្លុត! ស្លាប់នារីម្នាក់ភ្លាមៗ ព្រោះតែការធ្វេសប្រហែស!!
ខេត្តព្រះវិហារៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦២ ចំណុចបង្គោលគីឡូ៥០ កាលពីវេលាម៉ោងប្រហែល ៣ៈ០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិអូរពោធិ ឃុំរមណីយ ស្រុករវៀង បង្កឡើងដោយរថយន្តធុនធំ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0276 អ្នកបើកបរមិស្គាលអត្តសញ្ញាណ បើកបរខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1A- 7960 ពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់បាត់បង់អាយុជីវិតភ្លាមៗយ៉ាងអណោចអធម។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកសពជនរងគ្រោះ ត្រូវបានសម្ថកិច្ចប្រគាល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ (ព័ត៌មានបឋម)