អធិការស្រុកទឹកឈូរ ខ្លាចកូវីដ ១៩ ឬយ៉ាងណា បានជាមិនបង្រ្កាបសង្វៀនមាន់អាប៉ោង និងយូគីរបស់ឈ្មោះ នី ឬក៏…….

ខេត្តកំពតៈ ទីតាំងសង្វៀនជល់មាន់ អាប៉ោង និងយូគី មួយកន្លែង ដែលមានម្ចាស់ឈ្មោះ នី ស្ថិតនៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត បាននឹងកំពុងតែបើកលេង យ៉ាងគគ្រឹកគគ្រេង ដែលមានក្រុមអ្នកញៀនល្បែងទាំងបីប្រភេទខសងលើនេះ បានប្រមូលផ្ដុំគ្នាមកលេងនៅទីតាំងខាងលើដោយមិនខ្លាចឆ្លងកូវិដ១៩។

ចំណែកឯមេម៉ុស្តិ៍ឃុំម៉ាក់ប្រាំង និងលោកអធិការស្រុកទឹកឈូវិញ ម្នាក់ៗរឹងត្រកៀកស្តូកស្ពឹកស្រពន់ធ្វើមិនដឹងមិនឮ ធ្វើហាក់មិនមានអ្វីកើតឡើងនៅតំបន់ដែលខ្លួនគ្រប់គ្រង។

នេះជាការអនុវត្តផ្ទុយទៅនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចុះឲ្យសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងត្រូវតែអនុវត្តតាមតែផ្ទុយទៅវិញបែរជាអធិការស្រុកទឹកឈូហ៊ានផ្គើនទៅនិងបទបញ្ជារបស់សម្តេចក្រឡាហ៊ោម សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។ ស្របពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែជួបប្រទះទៅនិងជម្ងឺកូវិដ១៩កំពុងតែឆ្លងរាតត្បាតស្ទើរពេញបណ្តាខេត្តក្រុងទៀតផង។

នាពេលថ្មីនេះសម្តេចតេជោហ៊ុនសែន ក៏បានថ្លែងសារឲ្យប្រជាពលរដ្ឋត្រូវនាំគ្នាប្រុងប្រយ័ត្នព្រោះជាជម្ងឺកូវិដ១៩កំពុងតែឆ្លងចូលក្នុងសហគមន៍យើងហើយហាមជួបជុំគ្នាមានចំនួនច្រើនបើមិនចាំបាច់ទេកុំចេញពីផ្ទះ។ប្រជាពលរដ្ឋឆ្ងល់ថាហេតុអ្វីបានអធិការស្រុកទឹកឈូមិនយកត្រចៀកស្តាប់បែរជាបណ្តែតបណ្តោយឲ្យមេបនល្បែងឈ្មោះនីបើកលេងយ៉ាងគឃ្លើនបែបនេះ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងខាងលើសូមសំណូមពរទៅដល់លោកស្នងការខេត្តកំពតមេត្តាចុះពិនិត្យនិងធ្វើការបង្រ្កាបសង្វៀនមាន់អាប៉ោងនិងយូគីដែលមានម្ចាស់ឈ្មោះនីនោះផងដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្តក្នុងមូលដ្ឋានផងទាន។ព្រោះទីណាមានវង់ល្បែងសុីសងគឺអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទវាផ្តើមចេញពីប្រភពល្បែងសុីសងនេះឯង៕

អត្ថបទដែលជាប់ទាក់ទង