ប្រើល្បិចស្ដាទំនប់ ដើម្បីដាក់ទីតាំងលើដីប្រជាពលរដ្ឋកាន់កាប់អស្រ័យផល បូមយកខ្សាច់ទាំងគ្មានអាជ្ញាប័ណ្ណ និងមិនផ្ដល់សំណង
កំពង់ស្ពឺៈ ការដ្ឋានបូមខ្សាច់១កន្លែង ក្នុងទំនប់អាងទឹក ពាមល្វា ភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពបូមយកខ្សាច់ ដឹកចេញយកទៅលក់យ៉ាងរំភើយ គ្មានអាជ្ញាធរណាអើពើឡើយ ដោយសារតែឃុបឃិត ត្រូវដងត្រូវផ្លែគ្នា ជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានមួយចំនួន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ការដ្ឋានបូមខ្សាច់នេះ បានដាក់ទីតាំងលើដីប្រជាពលរដ្ឋ ដោយពុំព្រមដោះស្រាយទំនាស់ជាមួយពលរដ្ឋឡើយ បើទោះជាមានការតវ៉ាយ៉ាងណាក៏ដោយ។
លោក សយ សាត ម្ចាស់ទីតាំងដី បានបញ្ជាក់ថា ដីរបស់គាត់បានកាន់កាប់អាស្រ័យផល ធ្វើស្រែតាំងពីយូរមកហើយ ហើយបានទទួលស្គាល់ដោយអាជ្ញាធរ ភូមិ ឃុំទៀតផង។ លោក សយ សាត បន្ថែមថា ដីដែលលោកកាន់កាប់ជាក់ស្ដែងមានចំនួនជាង៥ហិកតា តែក្នុងប័ណ្ណកាន់កាប់តែ៣ហិកតាប៉ុណ្ណោះ។
ប្រភពបានឲ្យដឹងថា ការដ្ឋានបូមខ្សាច់គ្មានច្បាប់នេះ ជារបស់លោក ហ៊ុន សុខហុន អធិការស្រុកថ្ពង ខេត្តកំពង់ស្ពឺ តែ អោយកូនរបស់ខ្លួនឈរឈ្មោះជំនួស។ កន្លងទៅលោក ហ៊ុន សុហុន ធ្លាប់បានបញ្ជាក់តាមទូរស័ព្ទថា ពាក់ព័ន្ធនិងផលបះពាល់ គឺខាងធនធានទឹកជាអ្នកដោះស្រាយជាមួយប្រជាពលរដ្ឋ មិនមែនលោកទេ។
ចំណែកប្រធាមន្ទីរធនធានទឹក ធ្លាប់បានបញ្ជាក់ថា ពាក់ព័ន្ធនិងការបូមខ្សាច់នេះ លោកពិតជាបានអនុញ្ញាតិ ក្នុងគោលដៅ សហការណ៍ជាមួយវិស័យឯកជន ដើម្បីអាចស្ដបទឹកបានច្រើន ប៉ុន្តែមានប្រការមួយដែលលោកចងគឺ ត្រូវអោយម្ចាស់ការដ្ឋានខ្សាច់ ត្រូវដោះស្រាយផលបះពាល់ជាមួយប្រជាពលរដ្ឋជាមុនសិន ប៉ុន្តែជាក់ស្ដែង ម្ចាស់ការដ្ឋានខ្សាច់ មិនបានធ្វើតាមនោះទេ។
-យោងតាប្រសាសន៍របស់ ឯកឧត្តម វី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា លោកបានអនុញ្ញាតិអោយស្ដាបាតអាង អោយមានលំហូរទឹកមែន ប៉ុន្តែលោកមិនបានអនុញ្ញាតិអោយបូមខ្សាច់លើដីពលរដ្ឋដែលមានប័ណ្ណកាន់កាប់អញ្ចឹងទេ លោកបន្ថែមថា មិនមែនអាងអី អភិបាលខេត្តសញ្ញេនោះទេ លោកសញ្ញេមែន តែសញ្ញេអោយស្ដារបាតអាង មិនមែនអោយបូមលើដីពលរដ្ឋឡើយ។
-ពាក់ព័ន្ធនិងការដ្ឋានខុសច្បាប់១នេះ ប្រធានមន្ទីរធនធានទឹកបានបញ្ជាក់ថា មិនទាន់មានអាជ្ញាប័ណ្ណពីក្រសួងនៅឡើយទេ ទើបតែស្នើរសុំតែប៉ុណ្ណោះ ប៉ុន្តែទន្ទឹមនឹងកំពុងស្នើរសុំនេះ ក្រុមហ៊ុនបូមខ្សាច់នេះ បានធ្វើសកម្មភាពមុនជាង៣ខែកន្លងមកហើយ ដោយគ្មានខ្លាចញញើតអ្វីឡើយ។
-លោក សយ សាត សូមសំណូមពរចំពោះឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ដ្រខេត្តកំពង់ស្ពឺនិងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មេត្តាជួយរកយុត្តិធម៌ជូនគាត់ជាប្រជាពលរដ្ឋទន់ខ្សោយផង ព្រោះពួកមន្ត្រីពុករលួយមួយចំនួន បានឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានអ្នកគំរាមចាប់លោកដែលជាម្ចាស់ដីដាក់គុកទៀតផង។
-អ្វីដែលគួរអោយកដសម្គាល់នៅក្នុងរឿងនេះមាន÷
១-ក្រុមហ៊ុនបូមខ្សាច់របស់លោកអធិការស្រុកថ្ពោង គ្មានច្បាប់ទេ ហេតុអីបានមន្ត្រីនៅមូលដ្ឋានសម្ងំ មិនមានវិធានការណ៍ទប់ស្កាត់?
២-ការដាក់ទីតាំងបូម លើដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដោយគ្មានដំណោះស្រាយ គ្មានសំណង ហេតុអីបានអាជ្ញាធរមិនអើពើ? ឬត្រូវសំណែនគេ?
៣-ទំនប់ពាមល្វា មានផ្ទៃក្រឡារាប់រយហិកតា មិនមានច្បាប់ដើម្បីស្ដារអាងទាំងមូលទេ ហេតុអីមកស្ដារយកតែដីខ្សាច់ជាង៦ហិកតាហ្នឹង?
៤-បើទោះជាដីស្ថិតនៅជាយអាង ជាដីរដ្ឋក៏ដោយ តែប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្ដែង ហើយមានប័ណ្ណភូមិឃុំទៀត ហេតុអី បានមកបូមលើដីអាស្រ័យផល ដោយគ្មានសំណង?
៥-បើទីតាំងនោះ មានអនុក្រឹត្យនិរាករណ៍ រាល់ការកាន់កាប់ លក់ឬទិញជាដើម តើ៉ឯណាអនក្រឹត្យរបស់រាជរដ្ឋាភិបាល?
៦-បើទីតាំងនោះ បានដោះស្រាយគោលនយោបាយអោយលោក សយ សាត រួចហើយដូចលោកមេភូមិពោធិមាសអះអាងមែន តើ!ឯណា ឯកសារដោះស្រាយគោលនយោបាយ?ឬចេះតែថាទេ????
ករណីនេះ យើងសំគាល់ឃើញថា ពិតជាមានការឃុបឃិត លាក់បាំង ដើម្បីផលប្រយោជន៍របស់ក្រុមមន្ត្រីពុករលួយមួយក្ដាប់តូច នៅខេត្តកំពង់ស្ពឺមែន៕