សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា(CJDS)បេីកកិច្ចប្រជុំ មានសមាជិកអ្នកសារព័ត៌មាន បានអញ្ចេីញចូលរួមប្រម៉ាណចំនួន ជាង៦០នាក់..!

កាលពីរសៀល. ថ្ងៃទី០៧ ខែវិច្ឆការ ឆ្នាំ​២០២០ នេះមានអ្នកសារព័ត៌មាន ប្រម៉ាណ ចំនួន ជាង៦០នាក់ បានអញ្ចេីញចូលរួម ក្នុងកម្មវិធីអង្គប្រជុំមួយ របស់ សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា (CJDS) ដែលមានទីតាំងស្ថិតនៅ ក្នុង ភូមិ ចំការឪទ្បឹក សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ
ក្រោម គណ:អធិបតេយ្យ លោក ហោ គន្ធា ប្រធាន សមាគម និង អនុប្រធាន ក្នុង នោះរួមមាន សមាជិក អង្គភាព អ្នកសារព័ត៌មាន បានអញ្ចើញចូលរួម ជាច្រេីនអង្គភាព ដេីម្បីរួមចំណែក ចែក រំលែក ចំណេះដឹង និង ផ្លាស់ប្តូរ បទពិសោធន៍គ្នា ទៅវិញទៅមក ដេីម្បីបេីក ចិត្តអោយទូលំ ទូលាយក្នុងការ បង្កេីតវគ្គបណ្តុះបណ្តាល វិជ្ជាជីវ: អ្នកសារព័ត៌មាន នាថ្ងៃខាងមុខនេះ ។

លោក ហោ គន្ធា ប្រធាន សមាគម អភិវឌ្ឍន៍ វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា (CJDS) បានលេីកទ្បេីង ក្នុងអង្គពិធីទាំងមូល ដល់សមាជិក ដែលបានចូលរួមថាៈ
គោលបំណង របស់លោក ជំហានដំបូង លោកមានគំណិត ចង់បង្កេីតសមាគមនេះទ្បេីង គឺដេីម្បីជួយឧបត្ថម្ភ គាំទ្រ និង ការពារដល់អ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជា ។

១.ចូលរួមពង្រឹង លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង និតិរដ្ឋ
២.ជួបជុំគ្នា ដេីម្បីផ្លាស់ប្ដូរបទពិសោធន៍ និង ពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន កម្ពុជា។
៣.បេីកជាវេទិការ សន្និសីទ និង ក្លឹបអ្នកសារព័ត៌មានកម្ពុជា
៤.សិក្សា ស្រាវជ្រាវ និង ចងក្រង ឯកសារសម្រាប់តំកល់ ទុកដេីម្បីជាគុណប្រយោជន៍ សម្រាប់សិក្សា ដល់សិស្ស និសិត្ស បញ្ញាវន្ត័ និង អ្នកសារព័ត៌មានកម្ពុជា
៥.រៀបចំសិក្ខាសាលា ដេីម្បីជជែក ពិភាក្សា រិះរកព័ត៌មានគំនិត យោបល់ទស្សន: និង សំណូមពរលេីរាល់បញ្ហា ចាំបាច់ និង បន្ទាន់របស់សង្គម ដែលកំពុងតែចោទទ្បេីង ហេីយ ត្រូវស្វែងរកមធ្យោបាយ និង វិធានការផ្សេងៗ សម្រាប់អប់រំ និង ដោះស្រាយរាល់នូវបញ្ហា ទាំងនោះ
៦.អប់រំ ផ្សព្វផ្សាយ អំពីអភិបាលកិច្ចល្អ និង ការគ្រប់គ្រងដឹកនាំ សម្រាប់អ្នកសារព័ត៌មាន
៧.រៀបចំ ប័ណ្ណ សសេីរ រង្វាន់ និង ពានរង្វាន់ជូន បុគ្គលិក ស្នេីមក្នុងការអភិវិឌ្ឃន៍ សង្គមជាតិ
៨.ចូលរួមផ្សាយការងារសង្គមកិច្ច និង ការអភិវឌ្ឍន៍
៩.លេីកកម្ពស់សមត្ថភាព និង ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ។

ជាចុងបញ្ចាប់ លោកបានបន្ថែមថា សូម អោយបងប្អូនអ្នកសារព័ត៌មាន មេត្តាទទួលយក នូវអ្វី ដែលបានលេីកទ្បេីង ការទាក់និន ទៅនិង ការផ្សព្វផ្សាយព័ត៌មានពិត និង ក្រមសីលធម៌ របស់អ្នកសារព័ត៌មាន និង បទពិសោធន៍ផ្សេងៗ នៃសារព័ត៌មាន សូមអោយប្រកបដោយមានវិជ្ជាជីវៈ​ពិតប្រាកដ ដេីម្បីឆ្លុះបញ្ចាំង នូវភាពស្អាតស្អំ របស់អ្នកសារព័ត៌មានកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង