សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ !
– អរគុណសន្តិភាព!
– អរគុណនយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
—— —— ** —— ——
សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ !
– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។
– កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ អន្តរជាតិ និងបានចុះជួយធ្វើអនាម័យសំអាតសំរាមតាមដងផ្លូវដែលបានលិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន៕