សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទផ្លូវជាតិលេខ៣បណ្ដោះអាសន្ន ក្រោយទំនប់ស្ទឹងព្រែកត្នោតត្រូវបាក់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ បានដាក់បញ្ជាឱ្យមានការបិទផ្លូវជាតិលេខ៣ជាបណ្ដោះអាសន្ន ក្រោយទំនប់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ដោយជំនន់ទឹកភ្លៀង។
សូមបញ្ជាក់ផងដែរថា ការបាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ នឹងបណ្ដាលអោយប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងចុះអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋនៅតំបន់ទាំងនោះ៕