នគរបាលស្រុកក្រគរដកហូតកាណូតលឿនមួយគ្រឿង ជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទ

ពោធិ៍សាត់ៈ កាណូតល្បឿនលឿនមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកក្រគរធ្វើការដកហូតដែលជាប់ពាក់ពន្ធនិងបទល្មើសនេសាទតែម្ចាស់ការណូតបានរត់គេចខ្កួនបាត់ផងដែរ ។

កិច្ចប្រតិបត្តការខាងលើនេះដឹកនាំបញ្ជាដោយអធិការនគបាលស្រុកក្រគ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌលោកវរះសេនីយ៍ត្រី ស៊ុយម៉ៅ បានចុះអនុវត្តបទបញ្ជាខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផ្ទះរបស់ឈ្មោះ វ៉ា ស្ថិតនៅភូមិទី-៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពពព័ត៌មានពីកម្លាំងសមត្ថកិច្ចដែលស្ថិតក្នុងការអនុវត្តផ្ទាល់បានបង្ហើបអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះជាលទ្ធផល ក្នុងការអនុវត្តបទបញ្ជារបស់អភិបាលខេត្តសមត្ថកិច្ចចម្រុះបានដកហូតកាណូតបាឡាស្មាច់១គ្រឿងប្រវែង៧.២ម៉ែត្រ មានភ្ជាប់ដោយម៉ាស៊ីនរថយន្តម៉ាកហាយឡែនឌឺ១គ្រឿង ជាប្រភេទកាណូតល្បឿនលឿន ដែលជារបស់មុខសញ្ញាសម្រាប់ប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសនេសាទ ហើយក៏ជាមុខសញ្ញាចោរកម្មយ៉ាងសកម្មនៅលើផ្ទៃទឹកបឹងទន្លេសាបផងដែរ។

សម្ភារៈដែលត្រូវដកហូតនៅក្នុងកាណូតរួមមានៈ បំពង់សុីមុំាងសំឡេងស្ងាត់នៅពេលធ្វើសកម្មភាពពេលយប់ចំនួន២ យុត្ថការសម្រាប់កាវ មង.សន្ទូច.សាយុឺនចំនួន២ ខ្សែ នីឡុងពណ៌ប្រវែង៣៥ម៉ែត្រ ឧបករណ៍សម្រាប់ដួសយកត្រី និងកំបិតចំនួន២ ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកកណ្ដាលនិងយុត្តិធម៌លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានឲ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង ០៩៖៣០ នាទីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០នេះថា ម្ចាស់កាណូតជាមុខសញ្ញាត្រូវបានសមត្ថកិច្ចស្គាល់ឈ្មោះ ង្វៀង យុំាងបឺត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី-៥ ឃុំកំពង់លួង ស្រុកក្រគខេត្តពោធិ៍សាត់បាននិងកុំពង់រត់គេចខ្លួនផងដែរហើយសមត្ថកិច្ចក៍កំពង់ស្រាជ្រាវរកដើម្បីយកមកផ្តន្ទាទោសផងដែរ ។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកកណ្ដាលនិងយុត្តិធម៌បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន វត្ថុតាងកាណូត ១គ្រឿង រួមសម្ភារ ដែលរឹបអូសបានត្រូវសមត្ថកិច្ចកសាងឯកសារ រាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក កូយ កាន់យ៉ា និងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង ដើម្បីរង់ចាំបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង