មន្ត្រីប៉ូលិសល្មោមកាម ត្រូវបានចាប់ខ្លួនហើយ

ទីបំផុត​មន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូរ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយរៀង​ ដែល​ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ងរំលោភ​ក្មេងស្រី​អាយុ​ ១៥​ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្វាយរៀង​ ឃាត់ខ្លួន​បានហេីយ​កាលពីល្ងាចថ្ងៃទី ២៤​ ខែ​កញ្ញា​ ឆ្នាំ​ ២០២០​ នេះ​ ។

គួរបញ្ជាក់ផងដែរថា ការឃការឃាត់ខ្លួននេះបានធ្វើឡេីង បន្ទាប់​ពី​មានការរិះគន់​ច្រើន​នៅលេីបណ្ដាញសង្គម​ហ្វេសប៊ុក​ និង​សារព័ត៌មាន​នានា​ ដែលថា​ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអង្គតាសូរ​ ដែលរំលោភ​ក្មេង​ស្រី​មិនបាន​សម្រេច​ នៅតែអាចដេីរហេីរ មានសេរីភាពធម្មតា អត់​ឃើញ​ចាត់ការ​តាម​ច្បាប់​សោះ​ ។

មហាជនបានលើកឡើងថា ត្រូវតែដាក់ទោសឲ្យធ្ងន់ធ្ងរ ចំពោះបុគ្គលដែលជាមន្ត្រីកាន់ច្បាប់ ដឹងច្បាប់ តែបែរជាប្រព្រឹត្តិល្មើសច្បាប់ដូចនេះ។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង