លោកម៉ៅ ប៊ុនធូ ប្រធានមន្ទីរអន្តរវិស័យខេត្តកំពង់ធំ ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងតាមអំពើចិត្ត ព្រោះ……..
លោកម៉ៅ ប៊ុនធូ មានតួនាទីជាប្រធានមន្ទីរអន្តរវិស័យខេត្តកំពង់ធំ អាងខ្លួនមានបារមីកាន់នៅពីក្រោយខ្នង ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដោយកន្លងមកដើរតួជាសមត្ថកិច្ចផង ហ៊ានចាប់មនុស្សឃុំខ្លួនក្រៅប្រព័ន្ធតុលាការចំនួនពីរយប់ ពីរថ្ងៃនៅក្នុងផ្ទះ ដោយមិនបានរាយការណ៍ជូនស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ធំនោះទេ។ នៅពេលផ្ទុះរឿងអាស្រូវនេះឡើងលោក ម៉ៅ ប៊ុនធូ បានឆ្លើយដាក់លោក ហម ហ៊ុននាយខណ្ឌរដ្ធបាលជលផល ឆ្លើយដាក់លោក ប៉ែន វណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្ត ថាបានរាយការណ៍ជូនស្ថាប័នអយ្យការហើយ។ ចំណុចនេះបងប្អូនយើងពិនិត្យមើលនៅក្នុងដីកា របស់ស្ថាប័នអយ្យការ គឺស្ថាប័នអយ្យការមិនបានទទួលសេចក្ដីរាយការណ៍ណាមួយឡើយ។
លោកម៉ៅ ប៊ុនធូ សូមបញ្ជាក់ជូនបងប្អូនថា រឿងដែលកើតឡើងគឺស្ដារប្រឡាយឬអាងទឹក ស្ថិតនៅទំនប់វាលក្រោម បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថាលោក ម៉ៅ ប៊ុនធូ នេះតាំងពីឡើងជាប្រធានមន្ទីអន្តរវិស័យមក គឺដើរកាងដីធ្លីគ្រប់ស្រុក ក្រុង ធ្វើព្យុះធ្វើភ្លៀងដើររៀបដីគ្រប់បែបយ៉ាង ធ្វើអោយប្រជាពលរដ្ធមានការថ្នាំងថ្នាក់ រហូតខឹងគោទៅវាយរទេះក៏មានដែរ។ ម្យ៉ាងទៀតលោក ម៉ៅ ប៊ុនធូ រហ័សនាមរបស់គាត់គេហៅថា ចាន់ចាវរបស់រដ្ធបាលសាលាខេត្តកំពង់ធំ ប្រជាពលរដ្ធទូទាំងខេត្តកំពង់ធំសូមសំណូមពរទៅសម្ដេចក្រឡាហោម ស ខេង.ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ សូមសម្ដេចមានវិធានការលើមន្ត្រីគ្រាប់រល្ពៅដែលមានការពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធនៅក្នុងខេត្តកំពង់ធំផង៕